អាមេរិកដាក់ពង្រាយកងឆ្មាំជាតិដើម្បីការពារវិមានកាពីតូល
(VOVWORLD) - មន្ទីរប៉ង់តាហ្គោនបានប្រកាសនៅថ្ងៃទី ១៧ ខែកញ្ញាថា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Lloyd Austin បានបញ្ជូនកងទ័ពឆ្មាំជាតិចំនួន ១០០ នាក់ទៅកាន់វ៉ាស៊ីនតោនឌីស៊ីដើម្បីជួយកម្លាំងប៉ូលីសការពារវិមានកាពីតូលក្នុងករណីមានតម្រូវការ។
កងឆ្មាំជាតិអាមេរិកល្បាតនៅខាងក្រៅកាពីតូលហ៊ីល វ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN) |
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតាមសំណើ របស់ប៉ូលីស កាពីតូល ដើម្បីឆ្លើយតបទៅ នឹងការប្រមូលផ្តុំគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែកញ្ញា សំដៅគាំទ្រដល់អ្នកដែលប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌទាក់ទងនឹងកុបកម្មដែលបានកើតឡើងនៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១។ កងទ័ពឆ្មាំជាតិនឹងត្រូវឈរជើងនៅខាងក្រៅតំបន់ហ្វឹកហាត់យោធា នៅវ៉ាស៊ីន តោនឌីស៊ី ហើយនឹងត្រូវដាក់ពង្រាយនៅពេលដែល កម្លាំងអនុវត្តច្បាប់ក្នុងតំបន់រដ្ឋនិងសហព័ន្ធត្រូវចូលរួម។
នៅចំពោះមុខព័ត៌មានកើតមានឡើងបាតុកម្មថ្ងៃទី ១៨ ខែកញ្ញា វិធានការសន្តិសុខជាច្រើនត្រូវបានរឹតបន្តឹង។ របងមួយត្រូវបានសាងសង់ឡើង ដោយបំបែកទីលាននៃទីលានកាពីតូលពីទីតាំងរដ្ឋាភិបាលផ្សេងទៀត។ អ្នកទេសចរនៅអាកាសយានដ្ឋានក្បែរទីក្រុងវ៉ាស៊ីនតោនឌីស៊ីក៏នឹងប្រឈមមុខនឹងការបង្កើនសន្តិសុខក្នុងអំឡុងពេលកើតមានឡើងបាតុកម្មផងដែរ៕