អាមេរិកដាក់ពង្រាយអាវុធធុនធ្ងន់នៅភាគកណ្ដាលនិងភាគខាងកើតអឺរ៉ុប
|
អាមេរិកដាក់ពង្រាយអាវុធធុនធ្ងន់នៅភាគកណ្ដាលនិងភាគខាងកើតអឺរ៉ុប (Image: VNA) |
(VOVworld) – ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងលោកខាងលិចនិងរុស្ស៊ីកំពុង ធ្លាក់ចុះនៅកំរិតទាបបំផុតគិតតាំងពីសង្គ្រាមត្រជាក់មកអាមេរិកបានប្រកាសនឹង ដាក់ពង្រាយអាវុធធន់ធ្ងន់នៅបណ្ដាប្រទេសអឺរ៉ុបភាគកណ្ដាលនិងអឺរ៉ុបខាងកើត
ដែលមានខ្សែព្រំដែនជាមួយរុស្ស៊ី។ នាថ្ងៃទី ២៣ មិថុនា ក្នុងសន្និសីទកាសែតរួម
ជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសបាលទិកចំនួន ៣ នៅរដ្ឋធានី តាលីន
របស់អេស្តូនី មុនពេលសន្និសីទរដ្ឋមន្ត្រីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
(NATO) រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានឲ្យដឹងថា៖ អាវុធ
ធុនធ្ងន់ ចំនួន ២៥០ ឯកតានឹងត្រូវបានពង្រាយនៅបណ្ដាប្រទេសភាគកណ្ដាល
និងភាគខាងកើតអឺរ៉ុប។ អេស្តូនី លីតវ៉ា ឡាតវី បូលហ្គារី រូមានី និង ប៉ូឡូញបានឯកភាពទទួលបានអាវុធនិងគ្រាប់សំសេវសំរាប់កងវារៈសេនាតូច ដែលមានភារកិច្ចហ្វឹកហ្វឺននិងធ្វើសមយុទ្ធក្នុងតំបន់។ អគ្គលេខាធិការ NATO
លោក Jens Stotenberg បានប្រកាសថា៖ អាមេរិកពង្រាយអាវុធធុនធ្ងន់នៅអឺរ៉ុប
ដើម្បីគោលដៅធ្វើសមយុទ្ធ ព្រមទាំង ទទួលស្គាល់ការជួយឧបត្ថម្ភរបស់វ៉ាស៊ីន
តោនក្នុងការធានាសមត្ថភាពយោធាស្នូលសំរាប់កំលាំងប្រតិកម្មឆាប់រហ័របស់
NATO ផងដែរ៕