អាមេរិកដំណើរការនាវាចរណ៍សេរីនៅសមុទ្រខាងកើត
|
អាមេរិកដំណើរការនាវាចរណ៍សេរីនៅសមុទ្រខាងកើត (VNA) |
(VOVworld) – នាថ្ងៃទី ២១ តុលា សេតវិមានបានប្រកាសសកម្មភាពថ្មីបំផុត
នៃកងទ័ពជើងទឹកអាមេរិកលើសមុទ្រខាងកើតគឺសំដៅបង្ហាញនូវសិទ្ធិធ្វើ
ដំណើរ សេរីទៅវិញទៅមកនៅតំបន់សមុទ្រអន្តរជាតិដែលសន្ធិសញ្ញា អ.ស.ប.
ស្តីពី ច្បាប់សមុទ្រ (UNCLOS) បានអនុញ្ញត ហើយចិនមិនគប្បីចាត់ទុកនេះ
គឺជាទង្វើ បង្ករឿងហេតុទេ។ ថ្លែងមតិនៅសន្និសីទកាសែតមួយ អ្នកនាំពាក្យ
សេតិវិមាន លោក Josh Earnest ក៏បានអះអាងថា៖ អាមេរិកមិនមែនជាភាគី
ជំលោះនៅសមុទ្រខាងកើតឡើយហើយទស្សនៈរបស់វ៉ាស៊ីនតោនគឺជំលោះនៅ
ទីនេះត្រូវបានដោះស្រាយដោយសន្តិវិធីមិនដោយការប្រើប្រាស់អំពើហឹង្សាឬ
គំរាមកំហែងដោយអំពើហឹង្សា ទេ៕