អាមេរិកដំណើរការសាកល្បងប្រព័ន្ធ THAAD ប្រកបដោយជោគជ័យ

(VOVWORLD) - នាថ្ងៃទី ១១ កក្កដា ស្ថាប័នការពារកាំជ្រួចអាមេរិក (MDA) បានជូនដំណឹងថា៖ ប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុង ក្រោយ (THAAD) ប្រចាំនៅ Kodiak រដ្ឋ Alaska បានរារាំងកាំជ្រួចមីស៊ីលដែល ត្រូវបានបាញ់ពីប៉ែកខាងជើង Hawaii ប្រកបដោយជោគជ័យ។ 
អាមេរិកដំណើរការសាកល្បងប្រព័ន្ធ THAAD ប្រកបដោយជោគជ័យ - ảnh 1 អាមេរិកដំណើរការសាកល្បងប្រព័ន្ធ THAAD ប្រកបដោយជោគជ័យ

(VOVworld) – នាថ្ងៃទី ១១ កក្កដា ស្ថាប័នការពារកាំជ្រួចអាមេរិក (MDA) បានជូនដំណឹងថា៖ ប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុង ក្រោយ (THAAD) ប្រចាំនៅ Kodiak រដ្ឋ Alaska បានរារាំងកាំជ្រួចមីស៊ីលដែល ត្រូវបានបាញ់ពីប៉ែកខាងជើង Hawaii ប្រកបដោយជោគជ័យ។ សេចក្តីជូនដំណឹង ពោលខាងលើក៏បានសង្កត់ធ្ងន់ថា៖ ការសាកល្បងប្រព័ន្ធកាំជ្រួច THAAD ប្រកបដោយជោគជ័យនឹងជួយបង្កើនសមត្ថភាពការពារដោយខ្លួនឯងចំពោះការ គំរាមកំហែងកាំជ្រួច ព្រមទាំង រួមវិភាគទានបើកទូលាយ «រចនាសម្ព័ន្ធព្រមាន យុទ្ធសាស្ត្រ»។ នាថ្ងៃដដែល មេបញ្ជាការអង្គភាពទ័ពធំលេខ ៨ កងទ័ពថ្មើជើង អាមេរិក ឧត្តមសេនីយ៍ទោ Thomas S.Vandal បានប្រកាសថា៖ គោលដៅនៃ ការដាក់ពង្រាយ THAAD គឺសំដៅការពារប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួន ១០ លាននាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ