អាមេរិកដំណើរការសង្គ្រាមតាមបណ្ដាញអ៊ីនធឺណែតតម្រង់ទៅលើ IS

អាមេរិកដំណើរការសង្គ្រាមតាមបណ្ដាញអ៊ីនធឺណែតតម្រង់ទៅលើ IS - ảnh 1
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Ashton Carter ថ្លែងមតិនៅសន្និសីទមួយនៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី៥ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - កងទ័ពអាមេរិកកំពុងដំណើរការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែត
តម្រង់ទៅលើអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសសំដៅទប់ស្កាត់ផែនការសារព័ត៌
មានរបស់ IS ក៏ដូចជាឆ្លៀតប្រើប្រាស់មធ្យោបាយទាក់ទងរបស់ អង្គការភេរវកម្មនេះ
ផងដែរ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី២៦ មេសា ឧត្តមសេនីយ៍
ត្រី Peter Gersten មេបញ្ជាការរងសម្ព័ន្ធភាពយោធាដឹកនាំ ដោយអាមេរិកលើវិស័យ
ស៊ើបការណ៍សម្ងាត់បានឲ្យដឹងថា​ក្រសួងការពារជាតិ អាមេរិកបានចាប់ផ្ដើមប្រើ
ប្រាស់បច្ចេកវិទ្យាអ៊ីនធឺណែតក្នុងសង្គ្រាមប្រឆាំង IS ហើយទទួលបានប្រសិទ្ធិភាព
ជាជំហានដំបូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ