អាមេរិកដាស់តឿនចិនបើកទូលាយកិច្ចសន្យាគ្មានយោធានៅសមុទ្រខាង កើតទាំងស្រុង
|
អាមេរិកដាស់តឿនចិនបើកទូលាយកិច្ចសន្យាគ្មានយោធានៅសមុទ្រខាង កើតទាំងស្រុង (Image: VNA) |
(VOVworld) – ថ្លែងមតិនៅសិក្ខាសាលាមួយនាថ្ងៃទី ២៦ កុម្ភៈ នៅមជ្ឈមណ្ឌល
ស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅវ៉ាស៊ីនតោន ទីព្រឹក្សាជួរមុខរបស់
ប្រធានាធិបតីអាមេរិក Barack Obama លោកDan Kritenbrink បានលើកច្បាស់
ថា៖ អាមេរិកចាត់ទុកថា ប្រសិនបើចិនបើកទូលាយកិច្ចសន្យាគ្មានយោធានៅ
សមុទ្រខាងកើតទាំងស្រុង នេះនឹងជាប្រការល្អប្រសើ។ អាមេរិកលើកទឹកចិត្តចិន
និងប្រទេសផ្សេងៗទៀតក្នុងតំបន់មិនមានទង្វើណាដែលនឹងបង្កើនភាពតានតឹង
នៅទីនេះ។ ប៉េកាំងគប្បីគោរពសាលក្រមដែលតុលាការអជ្ញាកណ្ដាលអចិន្ត្រៃន៍
Hague នឹងនាំចេញនាចុងឆ្នាំ ២០១៦ ដែលទាក់ទិនដល់ជំលោះរវាងចិននិង
ហ្វីលីពីននៅសមុទ្រខាងកើត។ ការអំពាវនាវពោលខាងត្រូវបាន លោក
Kritenbrink នាំចេញបន្ទាប់ពី ១ សប្តាហ៍ អាមេរិកសម្តែងការព្រួយបារម្មណ៍
ស្តីពី ការដែលចិនដាក់ពង្រាយប្រព័ន្ធកាំជ្រួចបញ្ជូនយន្តហោះចំបាំងនៅ
បណ្ដាកោះ នៅតំបន់សមុទ្រយុទ្ធសាស្ត្រនេះ។ ក្នុងដំណើទស្សនកិច្ចថ្នាក់
រដ្ឋនៅអាមេរិកនាខែ កញ្ញាឆ្នាំ ២០១៥ ប្រធានរដ្ឋចិន លោក Xi Jinping បាន
សន្យាគ្មានយោធូបនីយ កម្មប្រជុំកោះ Truong Sa របស់វៀតណាម។ ប៉ុន្តែ
រហូតមកដល់ពេលនេះ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា៖ គេបានឃើញ
ឧបាយកោលយោធាក្នុងការ ដែលចិនសាងសង់ព្រលានយន្តហោះនិង
ប្រព័ន្ធរ៉ាដានៅតំបន់នេះ៕