អាមេរិកដាស់តឿនភាគីនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថានឱ្យជួបពិភាក្សាគ្នានាពេលឆាប់ៗ
(VOVWORLD) - ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២១ ខែមេសា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Mohammad Ashraf Ghani អំពីកិច្ចចរចាសន្តិភាពរវាងរដ្ឋអំណាចទីក្រុងកាប៊ុល និងតាលីបាន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo |
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ២០ ខែមេសា លោក Mike Pompeo បានសម្តែងនូវការខកចិត្តចំពោះកិច្ចសន្ទនាផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន ត្រូវបានពន្យារពេល។ លោក Mike Pompeo បានអំពាវនាវឱ្យមានការរៀបចំកិច្ចសន្ទនាមួយរវាងភាគីនានានៅអាហ្វហ្គានីស្ថាននៅរដ្ឋធានីដូហារបស់កាតា។ មុននេះ គណៈប្រតិភូមួយរួមមានអ្នកនយោបាយនិងជនស៊ីវិលក្នុងសង្គមអាហ្វហ្គានីស្ថានចំនួន ២៥០ នាក់ គ្រោងនឹងជួបជាមួយតំណាងតាលីបង់នៅដូហានាថ្ងៃទី ១៩ ខែមេសា ដើម្បីបង្កើតមូលដ្ឋានសម្រាប់ការចរចានាពេលអនាគតតាមរយៈ ការយល់ដឹងគ្នាទៅវិញទៅមក ឆ្ពោះទៅស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះផងដែរ៕