អាមេរិកដាស់តឿនអាស៊ាននិងចិនជំរុញដំណើរការចរចារអំពី COC


អាមេរិកដាស់តឿនអាស៊ាននិងចិនជំរុញដំណើរការចរចារអំពី COC - ảnh 1
មេបញ្ជាការដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់អាមេរិក ឧត្តមនាវី Sammuel Locklear បានឡើងសម្លេងសម្តែងការព្រួយបារម្ភដ៏ជ្រាល ជ្រៅចំពោះភាពតានតឹងនៅសមុទ្រខាងកើត
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៣ ឧសភា មេបញ្ជាការដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់អាមេរិក
ឧត្តមនាវី Sammuel Locklear បានឡើងសម្លេងសម្តែងការព្រួយបារម្ភដ៏ជ្រាល ជ្រៅចំពោះភាពតានតឹងនៅសមុទ្រខាងកើត ក្រោយពី ចិនដាក់ស្ថានីយ៍ខួង
Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។ លោក Locklear ក៏បានដាស់តឿនសមាគមបណ្ដាប្រទេស ជាតិនៅ
អាស៊ី-អាគ្នេយ៍ (អាស៊ាន) និងចិនជំរុញដំណើរការចរចារអំពីក្រមប្រតិបត្តិ តំបន់
នៅសមុទ្រខាងកើត (COC) សំដៅទាប់ស្កាត់ការគិតគូរខុសឆ្គងដែលអាចនាំទៅ
អំពើហឹង្សា គំរាមកំហែងដល់ការអភវិឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់ទាំងមូល។ ឧត្តមនាវី
Sammuel Locklear ក៏បានឲ្យដឹងថា៖ អាមេរិកបាននិងកំពុងបង្កើនការកសាងទំនាក់
ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ ក្នុងនោះ មានគោលបំណងបើកទូលាយទំនាក់
ទំនងជាមួយវៀតណាមថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ