អាមេរិកដំឡើងពន្ធទៅលើទំនិញនាំចូលពីចិនដែលមានតំលៃ ៣៤ ពាន់លានដុល្លា

(VOVWORLD) - សេចក្តីសម្រេចរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពីការយកពន្ធទៅលើមុខទំនិញនាំចូលពីចិនដែលមានតំលៃ ៣៤ ពាន់លានដុល្លាអាមេរិកភាគច្រើនគឺជាគ្រឿងឧបករណ៍គ្រឿងអេឡេត្រនិកនិងបច្ចេកវិទ្យាខ្ពស់បានចូលជាធរមានពីម៉ោង ០ នាទី ១ ថ្ងៃទី ៦ កក្កដា តាមម៉ោង អាមេរិក។

អាមេរិកដំឡើងពន្ធទៅលើទំនិញនាំចូលពីចិនដែលមានតំលៃ ៣៤ ពាន់លានដុល្លា - ảnh 1 អាមេរិកដំឡើងពន្ធទៅលើទំនិញនាំចូលពីចិនដែលមានតំលៃ ៣៤ ពាន់លានដុល្លា

សេចក្តីសម្រេចរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពីការយកពន្ធទៅលើមុខទំនិញនាំចូលពីចិនដែលមានតំលៃ ៣៤ ពាន់លានដុល្លាអាមេរិកភាគច្រើនគឺជាគ្រឿងឧបករណ៍គ្រឿងអេឡេត្រនិកនិងបច្ចេកវិទ្យាខ្ពស់បានចូលជាធរមានពីម៉ោង ០ នាទី ១ ថ្ងៃទី ៦ កក្កដា តាមម៉ោងអាមេរិក។ ប្រការ នេះត្រូវបានចាត់ទុកជាជំហានដំបូងដែលអាចនាំទៅដល់បណ្ដាកំរិតពន្ធថ្មីផ្សេងៗទៀត។ ប្រធានាធិបតីលោក Donald Trump បានបញ្ជាក់ថា៖ លោកត្រៀមខ្លួនជាស្រេចឡើងជណ្តើរសង្គ្រាមពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោកនេះ។ ក្នុងអំឡុង ២ សប្តាហ៍ខាងមុខ អាមេរិកគ្រោងនឹងបន្តដំឡើងពន្ធបំពេញបន្ថែមទៅលើមុខទំនិញផ្សេងៗទៀតរបស់ចិនដែលមានតំលៃ ១៦ ពាន់លានដុល្លាអាមេរិក។ ឆ្លើយតបនឹងសេចក្តីសម្រេចរបស់វ៉ាស៊ីនតោនចិនក៏បានប្រកាសនឹងមានទង្វើតបតវិញតម្រង់ទៅលើមុខទំនិញដូចគ្នារបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ