អាមេរិកត្រៀមខ្លួនជាស្រេចជួបចរចារជាមួយអ៊ីរ៉ង់

អាមេរិកត្រៀមខ្លួនជាស្រេចជួបចរចារជាមួយអ៊ីរ៉ង់ - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៩ កញ្ញា វិមានសបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក
លោក Barack Obama អាចជួបជាមួយសមភាគីអ៊ីរ៉ង់ លោក Hassan Rowhani នៅខាងក្រៅសម័ប្រជុំរួមរបស់មហាសន្និបាត អ.ស.ប. នៅទីក្រុង New York
អាមេរិក។ អ្នកនាំពាក្យវិមានស លោក Jay Carney បានឲ្យដឹងថា៖ ទោះបីជា
គ្មានរបៀបវារៈលំអិតក្តី ប៉ុន្តែ ប្រធានាធិបតី Obama នឹងត្រៀមខ្លួនជាស្រេចជួប
ចរចារជាមួយលោក Rowhani ក្នុងករណី Tehran បញ្ឈប់សកម្មភាពនុយក្លេអ៊ែរ
របស់ខ្លួន។ ក្នុងពេលនោះ នាថ្ងៃដ៏ដែល អគ្គលេខាធិការ អ.ស.ប. លោក Ban
Ki-moon ក៏បានឡើងសម្លេងគាំទ្របណ្ដាសេចក្តីថ្លែងការនាពេលថ្មីៗនេះរបស់
ថ្នាក់ ដឹកនាំអ៊ីរ៉ង់ ហើយចាត់ទុកថា៖ បណ្ដាសេចក្តីថ្លែងការនេះបានសម្តែងនូវ
ការខំ ប្រឹងប្រែងនៃប្រទេសឥស្លាមនេះ សំដៅស្វែងរកការសន្ទនានិងសន្តិភាព
 ក៏ដូចជា ការដោះស្រាយសំរាប់កម្មវិធីនុក្លេអ៊ែររបស់ Tehran ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ