អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេសអាស៊ីអាគ្នេយ៍នានាប្រឆាំងពួកឧទ្ទាមជ្រុលនិយម

អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេសអាស៊ីអាគ្នេយ៍នានាប្រឆាំងពួកឧទ្ទាមជ្រុលនិយម - ảnh 1
អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេសអាស៊ីអាគ្នេយ៍នានាប្រឆាំងពួកឧទ្ទាមជ្រុលនិយម

(VOV)_ឧត្តមសេនីទោកងទ័ពជើងទឹកអាមេរិក Brian Huley នាថ្ងៃទី៤​កក្កដា 
​បានអោយដឹងថា៖វ៉ាស៊ីនតោន ព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារ​និងចាប់ពង្រត់
នាវិក ដោយពួក​ឧទ្ទាមជ្រុលនិយម Abu Sayyaf នៅហ្វីលីពីនអនុវត្តនៅតំបន់សមុទ្រអា
ស៊ីអាគ្នេយ៍ ហើយលោកក៏បានអះអាងថា៖ត្រៀមខ្លួនជាស្រេចប្រសិនបើមានការចាំ
បាច់។ ឧត្តមសេនីទោកងទ័ពជើងទឹកអាមេរិក Brian Huley ក៏បានសង្កត់ធ្ងន់ថា៖
 កងទ័ពជើងទឹកអាមេរិកបានរួមសហការជាមួយរដ្ឋាភិបាលប្រទេសអាស៊ីអាគ្នេយ៍
នានាដើម្បីធានាសេរីភាពនាវាចរណ៍ សុវត្ថិភាពសំរាប់ប្រជាជននៅក្នុងតំបន់ ហើយ
នឹងបន្តអនុវត្តដូច្នេះតទៅទៀត។

          មុននោះ ប្រទេសចំនួន៣គឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនបានឯកភាពរួម
គ្នាអនុវត្ត ដែលក្នុងនោះមានការយាមល្បាតលើសមុទ្រ និងលើអាកាស ក៏ដូចជា
បង្កើតរបៀបឆ្លងដែន តាមខ្សែផ្លូវសមុទ្រ​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ