អាមេរិកត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន
(VOVWORLD) -នាថ្ងៃទី ៩ មករា ប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថាទំនាក់ទំនងរវាងអាមេរិកនិងចិនមានសារៈសំខាន់ណាស់ ព្រមទាំងសង្កត់ធ្ងន់ថាវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយប៉េកាំង។
អាមេរិកត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន |
នាថ្ងៃទី ៩ មករា ប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថាទំនាក់ទំនងរវាងអាមេរិកនិងចិនមានសារៈសំខាន់ណាស់ ព្រមទាំងសង្កត់ធ្ងន់ថាវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយប៉េកាំង ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ លោក Trump បាននាំចេញសេចក្ដីប្រកាសពោលខាងលើនៅក្នុងជំនួបជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi នៅសេតវិមាន។ ថ្លែងមតិនៅទីនេះ លោក Yang Jiechi បានសង្កត់ធ្ងន់ថា៖ប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើបណ្ដាបញ្ហាអន្តរជាតិ តាមនោះត្រូវដោះស្រាយ ជម្លោះក៏ដូចជាបញ្ហារសើបរវាងប្រទេសទាំងពីរឲ្យបានសមស្រប ហើយអនុវត្តតាមការស្រុះចិត្តគំនិតរវាង ប្រធានាធិបតី លោកTrump និងប្រធានរដ្ឋលោក Xi Jinping នៅ ប៉េកាំងកាលពីខែវិច្ឆិកាកន្លងទៅ៕