អាមេរិកត្រៀមខ្លួនជាស្រេចបន្តការចរចាជាមួយ ស.ប.បកូរ៉េ

(VOVWORLD) -ទីភ្នាក់ងារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) ថាទីក្រុងព្យុងយ៉ាងមានគោលបំណងថាទីក្រុងវ៉ាស៊ីនតោននឹងជ្រើសតាំងប្រធានក្រុមចរចាស្ដីពីការលុបបំបាត់នុយគ្លេអ៊ែរជំនួសរដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Pompeo។
អាមេរិកត្រៀមខ្លួនជាស្រេចបន្តការចរចាជាមួយ ស.ប.បកូរ៉េ - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៣០ ខែមេសា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថាទីក្រុងវ៉ាស៊ីនតោននៅតែត្រៀមខ្លួនជាស្រេចចូលរួមរាល់ការចរចាស្ដីពីការលំបំបាត់នុយគ្លេអ៊ែរជាមួយ ស.ប.ប កូរ៉េ។

សេចក្តីប្រកាសនេះបានធ្វើឡើង ក្រោយពីអនុរដ្ឋមន្ត្រីការបរទេស ស.ប.ប កូរ៉េ Choe Son-hui បានព្រមានថាសហរដ្ឋអាមេរិកនឹងប្រឈមនឹងផលវិបាកនានា រហូតដល់ចុងឆ្នាំនេះ។ ទីក្រុងវ៉ាស៊ីនតោនមិនបានប្រកាសគោលជំហរថ្មីអំពីការចរចាលុបបំបាត់នុយក្លេអ៊ែរឡើយ។

ជាកិច្ចឆ្លើយតប លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្តែងការមិនព្រួយបារម្ភអំពីពាក្យសំដីពោលខាងលើឡើយ ព្រមទាំងចាត់ទុកថា មានវិធីទាក់ទងផ្ទាល់ជាមួយការពិតជាក់ស្ដែងចំពោះបញ្ហលុបបំបាត់នុយគ្លេអ៊ែរគឺ ចាប់ផ្ដើមជាមួយការបោះបង់ការគំរាមកំហែងទាំងនេះផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) ថាទីក្រុងព្យុងយ៉ាងមានគោលបំណងថាទីក្រុងវ៉ាស៊ីនតោននឹងជ្រើសតាំងប្រធានក្រុមចរចាស្ដីពីការលុបបំបាត់នុយគ្លេអ៊ែរជំនួសរដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Pompeo ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ