អាមេរិក​​ត្រៀម​ខ្លួនសម្រាប់​ការ​ពិភាក្សា​ជាមួយ​រុស្ស៊ី អំ​ពីបញ្ហា​មីស៊ីលនិង​សមយុទ្ធ

(VOVWORLD) - សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច សម្រាប់ការពិភាក្សាជាមួយរុស្ស៊ីអំពីប្រព័ន្ធមីស៊ីល និងការធ្វើសមយុទ្ធយោធានៃប្រទេសទាំងពីរ នៅក្នុងជំនួបសន្ទនាដែលត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមករា នៅទីក្រុងហ្សឺណែវ (ស្វីស) នៅពេលដែលអាមេរិកនិងរុស្ស៊ីកំពុងស្វែងរកការដោះស្រាយភាពតានតឹងក្នុងបញ្ហាអ៊ុយក្រែន នាបច្ចុប្បន្ន។

មន្ត្រីជាន់ជាន់ខ្ពស់នៃសេតវិមានមួយរូប ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មានវិស័យមួយចំនួនដែលប្រទេសទាំងពីរអាចបង្កើតវឌ្ឍនភាព ដែលរាល់ការប្តេជ្ញាចិត្តណាមួយនឹងមានលក្ខណៈ "ទៅវិញទៅមក" ដូចជាលើបញ្ហាប្រព័ន្ធមីស៊ីលវាយប្រហារដែលមានទីតាំងនៅប្រទេសអ៊ុយក្រែន។ លោកក៏បានឲ្យដឹងថា ទីក្រុងម៉ូស្គូបាន "សម្តែងចំណាប់អារម្មណ៍ ក្នុងការពិភាក្សាអំពីអនាគតរបស់ប្រព័ន្ធមីស៊ីលមួយចំនួននៅអឺរ៉ុប រួមជាមួយនឹងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF)" ហើយភាគីទាំងពីរកំពុង "បើកចំហរសម្រប់ការពិភាក្សាលើបញ្ហានេះ"។

លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏បានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការកំណត់ទៅវិញទៅមក លើទំហំនិងទ្រង់ទ្រាយនៃសមយុទ្ធរបស់រុស្ស៊ី ក៏ដូចជារបស់អាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ យោងតាមប្រភពព័ត៌មានដដែល មន្ត្រីការទូតនសភាគីទាំងពីរនឹងធ្វើការ "ពិភាក្សាបឋម" នៅយប់ថ្ងៃទី ៩ ខែមករា នៅមុន "កិច្ចប្រជុំផ្លូវការ" នៅថ្ងៃទី ១០ ខែមករា៕

  

ប្រតិកម្មទៅវិញ

ផ្សេងៗ