អាមេរិកត្រៀមបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែមិនា ឧបការីររដ្ឋមន្រ្តីការបរទេសទទួលបន្ទុកសន្តិសុខអន្តរជាតិនិងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ លោក Christopher Ford បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការពិភាក្សាស្តីពីការគ្មានអាវុធអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសង្ឃឹមថា ក្រុងព្យុងយ៉ាងឆ្លើយតបនឹងបញ្ហានេះ។ 

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅទីក្រុងញូវយ៉ក ក្នុងឱកាសខួបលើកទី ៥០ នៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ (NPT) មានសុពលភាពនោះ លោក Ford បានបញ្ជាក់ថា “តាមទស្សនៈរបស់ក្រសួងការបរទេស យើងបានត្រៀមរួចជាស្រេចហើយ មានឆន្ទៈ និងបានត្រៀមគ្រប់លក្ខណៈសម្រាប់ក្នុងការផ្តួចផ្តើមការពិភាក្សាកម្រិតជំនាញជាមួយប្រទេសកូរ៉េខាងជើង ...”។ លោកបានបន្ថែមទៀតថា “យើងបានត្រៀមខ្លួនសម្រាប់រឿងនោះហើយទន្ទឹងរង់ចាំទទួលការឆ្លើយតបនិងការពន្លឿនឆាប់ៗតាមដែលអាចធ្វើទៅបាន”។

សូមគូសបញ្ជាក់ថា ថ្វីត្បិតតែ ប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong-un ធ្លាប់មានជំនួបទល់មុខគ្នាចំនួន ៣ ដងក៏ដោយ ក៏កិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែររវាងភាគីទាំងពីរបានជាប់គាំងអស់រយៈពេលជាងមួយឆ្នាំដោយសារតែការខ្វែងគំនិតគ្នាលើទំហំរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងសម្បទានពីអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ