អាមេរិក៖ទីក្រុង Houston ចេញបំរាមគោចរនាពេលយប់ក្រោយពីខ្យល់ព្យុះ Harvey
(VOVWORLD) - ចៅហ្វាយក្រុង Houston របស់អាមេរិកបានចេញបំរាមគោចរនា យប់ថ្ងៃទី២៩ សីហា ក្នុងកាលៈទេសៈដែលទីក្រុងនេះកំពុងខំប្រឹងប្រែងរក្សាសន្តិ សុខសណ្ដាប់ធ្នាប់ ក្រោយពីគ្រោះទឹកជំនន់ប្រវត្តិ សាស្ត្រនៅរដ្ឋ Texas។
ប្រជាជនជម្លៀសចេញពីផ្ទះក្រោយពីខ្យល់ព្យុះ Harvey (រូបថត៖AFP/TTXVN) |
(VOVworld) - ចៅហ្វាយក្រុង Houston របស់អាមេរិកបានចេញបំរាមគោចរនា យប់ថ្ងៃទី២៩ សីហា ក្នុងកាលៈទេសៈដែលទីក្រុងនេះកំពុងខំប្រឹងប្រែងរក្សាសន្តិ សុខសណ្ដាប់ធ្នាប់ ក្រោយពីគ្រោះទឹកជំនន់ប្រវត្តិសាស្ត្រនៅរដ្ឋ Texas។ ថ្លែងមតិ នៅសន្និសីទកាសែត ចៅហ្វាយក្រុងលោក Sylvester Turner បានជូនដំណឹងថា បំរាមគោចរនេះនឹងមានសុពលភាពចាប់ពីវេលាម៉ោង២២យប់ថ្ងៃទី២៩ សីហា ដល់វេលាម៉ោង៥ព្រឹកថ្ងៃទី៣០ សីហា តាមម៉ោងតំបន់។
រហូតដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ចំនួន៧នាក់ត្រូវស្លាប់ដោយ ខ្យល់ព្យុះ។ ក្នុងពេលនោះ មជ្ឈដ្ឋានមន្ត្រីអាមេរិកព្រមានថា ស្ថានភាពអាកាស ធាតុជ្រុលនិយមក្នុងប៉ុន្មានថ្ងៃខាងមុខ នឹងបណ្ដាលឲ្យមនុស្សរាប់ហ្មឺននាក់ត្រូវ ជម្លៀសចេញពីផ្ទះ។ នាបច្ចុប្បន្ន ព្រលានយន្តហោះ ខ្សែផ្លូវ ហាយវៃនិងផ្លូវដែក ភាគច្រើននៃទីក្រុង Houston សុទ្ធតែត្រូវបិទទ្វារ៕