អាមេរិកទទួលស្គាល់តំបន់ខ្ពង់រាប Golan ចំណុះអ៊ីស្រាអែលគឺជាការរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់ អ. ស.ប

(VOVWORLD) - នាថ្ងៃទី ៨ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថាការសម្រេចរបស់អាមេរិកស្តីពីការទទួលស្គាល់ខ្ពង់រាប Golan ចំណុះអ៊ីស្រា   អែល គឺជាការរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អាមេរិកទទួលស្គាល់តំបន់ខ្ពង់រាប  Golan ចំណុះអ៊ីស្រាអែលគឺជាការរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់ អ. ស.ប - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

ថ្លែងនៅឯសន្និសីទសារព័ត៌មានរួម បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីទួរគីលោក Recep Tayyip Erdogan ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីលោក Vladimir Putin បានសង្កត់ធ្ងន់ថា "ការទទួលស្គាល់តំបន់ខ្ពង់រាប Golan ជាផ្នែកមួយនៃប្រទេសអ៊ីស្រាអែល ហើយគោលជំហររបស់ប្រទេសរុស្ស៊ីត្រូវបាន លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីរួចមកហើយ។ ការសម្រេចរបស់អាមេរីកបានដើរបញ្ច្រាសនឹងសេចក្តីសម្រេចចិត្តរបស់ អ.ស.ប »។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានបន្តទៀតថា លោកបានពិភាក្សាជាមួយលោក Erdogan អំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបច្ចេកទេសយោធា រួមមានការអនុវត្តកិច្ចសន្យាស្តីពីការផ្គត់ផ្គង់មីស៊ីលការពារដែនអាកាស    រយៈចម្ងាយឆ្ងាយ S-400 ក៏ដូចជា គម្រោងនាបច្ចុប្បន្ននិងមានយថាទស្សន៍ក្នុង      វិស័យសហប្រតិបត្តិការផ្នែកបច្ចេកទេសយោធារវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ