អាមេរិកទទួលស្គាល់ថាការខកខានក្នុងការតភ្ជាប់ឡើងវិញនូវកិច្ចចរចានុយក្លេ អ៊ែរជាមួយកូរ៉េខាងជើង

(VOVWORLD) - ឆ្លើយសំនួរក្នុងបទសម្ភាសន៍កាលពីថ្ងៃទី ២០ ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានសារភាពថាការតភ្ជាប់ឡើងវិញនូវកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង មិនបានកើតឡើងយ៉ាងឆាប់រហ័សដូចការរំពឹងទុកនោះទេ ហើយទីក្រុងវ៉ាស៊ីនតោនដឹងថានឹងមានឧបសគ្គក្នុងដំណើរការចរចា។
អាមេរិកទទួលស្គាល់ថាការខកខានក្នុងការតភ្ជាប់ឡើងវិញនូវកិច្ចចរចានុយក្លេ អ៊ែរជាមួយកូរ៉េខាងជើង - ảnh 1  រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ CNN)

 រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Pompeo ក៏បានអះអាងថាការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីថ្មីៗរបស់កូរ៉េខាងជើងនៅតែជាក្តីបារម្ភចំពោះទីក្រុងវ៉ាស៊ីនតោន។ សេចក្តីប្រកាសរបស់លោក Pompeo ត្រូវបានធ្វើឡើងក្នុង      បរិបទដែលកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិកនិងកូរ៉េខាងជើងត្រូវបានខកខានបន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគីលើកទី ២ កាលពីខែកុម្ភៈកន្លងទៅ ត្រូវបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ