អាមេរិកធានាការពារសម្ព័ន្ធមិត្តនៅពេលដកកងទ័ពចេញពីស៊ីរី

(VOVWORLD) - នាថ្ងៃទី ៦ ខែមករា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បាអះអាងថាការដែលអាមេរិកដកងទ័ពពីប្រទេសស៊ីរីត្រូវបានធ្វើឡើងរួមជាមួយការ ធានាការពារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុង Jerusalem លោក Bolton បានសង្កត់ធ្ងន់ថា ការដកកងទ័ពអាមេរិកចេញពីតំបន់ភាគខាងឦសាននៃប្រទេសស៊ីរី គួរតែធ្វើឡើង ដោយមានការធានាថាអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ត្រូវបានវាយឲ្យបរាជ័យ និងមិនអាចស្តារឡើងវិញ និងក្លាយជាការគំរាមបន្តទៀត។ លើសពីនេះទៀត លោក Bolton ក៏បានឲ្យដឹងថាអាមេរិក នឹងយកចិត្តទុកដាក់លើកងកម្លាំងដែលបានប្រយុទ្ធរួម ជាមួយអាមេរិក ក្នុងការប្រឆាំងនឹងអង្គការ IS និងក្រុមភារវកម្មផ្សេងៗទៀត។ មុននោះលោក John Bolton ក៏បានលើកឡើងនូវលក្ខណៈថ្មីមួយទៀតស្តីពីការដែលអាមេរិកដកកងទ័ពចេញពីស៊ីរី ហើយលោកអះអាងថាទួរគីត្រូវយល់ព្រមការពារសម្ព័ន្ធមិត្តជនជាតិ Kurd របស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ