អាមេរិកនិង EU ព្រមព្រៀងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី

អាមេរិកនិង EU ព្រមព្រៀងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី - ảnh 1
អាមេរិកនិង EU ព្រមព្រៀងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី
(រូបថតៈ Le Monde )


(VOVworld)-ដើម្បីបង្កសម្ពាធចំពោះរុស្ស៊ី អាមេរិកនិងសហភាពអឺរ៉ុប(EU)បាន ព្រម
ព្រៀងដាក់ទណ្ឌកម្មបន្ថែមទៅលើម៉ូស្កូរ។ នេះជាជំហានថ្មីបំផុតរបស់ប្រទេស លោក
ខាងលិចក្នុងកាលៈទេសៈដែលវិបត្តិនៅអ៊ុយក្រែនខាងកើតពុំមានសញ្ញា សន្ថូស្រាល
ឡើយ។ សេចក្តីប្រកាសនាថ្ងៃទី៦ឧសភារបស់សេតវិមានឲ្យដឹងថា ភាគីនានាបានព្រម
ព្រៀងអំពីរាល់វិធានការដាក់ទណ្ឌកម្មបន្ថែមក្នុងកិច្ច ប្រជុំរវាងប្រធានាធិបតីលោក
Barack Obama ជាមួយទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោកស្រី Susan Rice និងតំណាង
ជាន់ខ្ពស់ទទួលបន្ទុកគោលនយោ បាយសន្តិសុខនិងកិច្ចការបរទេសរបស់EU លោក
ស្រី Catherine Ashton។ ទាំង អាមេរិកនិង EU បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់
នៃការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីដោយចាតុទុកថា ម៉ូស្កូបានបង្កចលាចលនៅ
អ៊ុយក្រែន និងមិន អនុវត្តន៍កិច្ចព្រមព្រៀងក្រុងGenevaនាថ្ងៃទី១៧មេសាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ