អាមេរិកនិង EU ឯកភាពជួបសន្ទនាពាណិជ្ជកម្មយ៉ាងឆាប់រហ័ស
(VOVWORLD) - ភាគីទាក់ទិននានាក្នុងនោះមានប្រធានាធិបតីអាមេរិក លោក Donald Trump បានឯកភាពអំពីបែបបទនៃយន្តការសន្ទនារវាងសហភាពអឺរ៉ុបនិង អាមេរិកក្នុងជំនួបធ្វើការនារសៀលថ្ងៃទី ៨ មិថុនា នៅខាងក្រៅសន្និសីទកំពូល G7 នៅកាណាដា។
អាមេរិកនិង EU ឯកភាពជួបសន្ទនាពាណិជ្ជកម្មយ៉ាងឆាប់រហ័ស |
ភាគីទាក់ទិននានាក្នុងនោះមានប្រធានាធិបតីអាមេរិក លោក Donald Trump បានឯកភាពអំពីបែបបទនៃយន្តការសន្ទនារវាងសហភាពអឺរ៉ុបនិង អាមេរិកក្នុងជំនួបធ្វើការនារសៀលថ្ងៃទី ៨ មិថុនា នៅខាងក្រៅសន្និសីទកំពូល G7 នៅកាណាដា។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ ថា៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងរួមវិភាគទានដោះ ស្រាយបញ្ហាពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំ អាមេរិក-បារាំងក៏បានជួបចរចាទ្វេភាគីនៅ ខាងក្រៅសន្និសីទលើកនេះដែរ។ ថ្លែងមតិបន្ទាប់ពីការចរចា លោក Donald Trump បានអះអាងថា៖ នឹងមានការផ្លាស់ប្តូរវិជ្ជមានប៉ុន្តែមិនមែនឲ្យដឹងជាលំអិត ទេ។ ពេលនោះ ប្រធានាធិបតីបារាំងបានចាត់ទុកថា៖ អាចដោះស្រាយបញ្ហា ពាណិជ្ជកម្មដែលកំពុងបែកបាក់ផ្ទៃក្នុង G7។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធានគណៈកម្មាធិការអឺរ៉ុបក៏បានស្នើឲ្យវ៉ាស៊ីនតោនវាយតំលៃចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីសំដៅដោះស្រាយភាពតានតឹងនាបច្ចុប្បន្នផងដែរ៕