អាមេរិកនិង ស.ប.ប កូរ៉េ ពិចារណាអំពីលទ្ធភាពនៃការផ្លាស់ប្តូរមន្ត្រីទាក់ទង

(VOVWORLD) - នាថ្ងៃទី ១៨ ខែកុម្ភៈទូរទស្សន៍ CNN របស់អាមេរិកបានផ្សាយថា អាមេរិកនិង ស.ប.ប កូរ៉េ កំពុងពិចារណាយ៉ាងម៉ឹងម៉ាត់អំពីលទ្ធភាពនៃការផ្លាស់ប្តូរមន្រ្តីទាក់ទង ក្នុងបរិបទដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គ្រោងនឹងជួបគ្នានៅប្រទេសវៀតណាមនាសប្តាហ៍ខាងមុខ។
អាមេរិកនិង ស.ប.ប កូរ៉េ ពិចារណាអំពីលទ្ធភាពនៃការផ្លាស់ប្តូរមន្ត្រីទាក់ទង - ảnh 1 ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un

ប៉ុស្តិ៍ទូរទស្សន៍ CNN បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីការទូតជាន់ខ្ពស់ អាមេរិកចំនួន ២ នាក់ បានឲ្យដឹងថា ជំហានដំបូងសំដៅបង្កើតទំនាក់ទំនងថ្មីរវាងអាមេរិក និង ស.ប.ប កូរ៉េ អាចផ្តោតទៅលើការផ្លាស់ប្តូរមន្ត្រីទ្វេភាគី។ ប្រសិនបើប្រការទាំងអស់នឹងប្រព្រឹត្តទៅបានល្អនោះ អាមេរិកនឹងបញ្ជូនមន្រ្តីមួយចំនួន ដើម្បីបង្កើតការិយាល័យប្រចាំនៅកូរ៉េខាងជើងផងដែរ។ គួរបញ្ជាក់ថា យោងតាមផែនការ ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un នឹងចូលរួមកិច្ចប្រជុំកំពូលរវាងអាមេរិក និងស.ប.បកូរ៉េ លើកទី ២ នាថ្ងៃទី ២៧ ដល់ ថ្ងៃទី ២៨ ខែកុម្ភៈខាងមុខ នៅទីក្រុងហាណូយប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ