អាមេរិកនិង ស.ប.ប កូរ៉េបន្តចរចាថ្នាក់មន្ត្រីជំនាញ
(VOVWORLD) -វិមានប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី ១០ ខែកុម្ភៈបានឲ្យដឹងថាអាមេរិកនិង ស.ប.ប កូរ៉េ នឹងរៀបចំការ ចរចាថ្នាក់មន្ត្រីជំនាញនានា ដើម្បីត្រៀមរៀបចំឲ្យជំនួបជាលើកទី ២ រវាងអាមេរិកនិង ស.ប.ប កូរ៉េ នាចុងខេកុម្ភៈនៅវៀតណាម។
ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom បានឲ្យដឹងថា អាមេរិកនិង ស.ប.ប កូរ៉េបានឯកភាពគ្នាបន្តការចរចាថ្នាក់មន្ត្រីជំនាញនាសប្ដាហ៍ខាងមុខនៅប្រទេសទី ៣ នៅទ្វីបអាស៊ី។ ទោះជាយ៉ាងណាក៏ដោយលោក Kim Eui-kyeom មិនបានបញ្ជាក់លម្អិតឡើយ។
ការលំបាកដ៏ធំបំផុតក្នុងការចរចាលើកនេះ គឺធ្វើឲ្យច្បាស់លាស់អំពីជំហានលុបចោលនុយក្លេអ៊ែរ របស់ស.ប.ប កូរ៉េ និង ជំហានដូចគ្នារបស់អាមេរិកផងដែរ៕