អាមេរិកនិង ស.ប.ប.ក. ពន្លឿនការពិភាក្សាជាច្រើនត្រៀមរៀបចំឲ្យសន្និសីទកំពូល

(VOVWORLD) - នាថ្ងៃទី ២៩ ឧសភា បណ្ដាមន្ត្រីអាមេរិកនិង ស.ប.ប.ក. បានជួបសន្ទនា ជាមួយគ្នាដើម្បីពិភាក្សាដ៏លំអិតបញ្ហាទាក់ទិនដល់ជំនួបកំពូលអាមេរិក-ស.ប.ប.ក. ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនានៅសឹង្ហបុរី។ 
អាមេរិកនិង ស.ប.ប.ក. ពន្លឿនការពិភាក្សាជាច្រើនត្រៀមរៀបចំឲ្យសន្និសីទកំពូល - ảnh 1 អាមេរិកនិង ស.ប.ប.ក. ពន្លឿនការពិភាក្សាជាច្រើនត្រៀមរៀបចំឲ្យសន្និសីទកំពូល

នាថ្ងៃទី ២៩ ឧសភា បណ្ដាមន្ត្រីអាមេរិកនិង ស.ប.ប.ក. បានជួបសន្ទនា ជាមួយគ្នាដើម្បីពិភាក្សាដ៏លំអិតបញ្ហាទាក់ទិនដល់ជំនួបកំពូលអាមេរិក-ស.ប.ប.ក. ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនានៅសឹង្ហបុរី។ នាថ្ងៃដដែល ជំនួបធ្វើការមួយទៀតរវាងមជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរក៏ត្រូវបានរៀបចំឡើង នៅភូមិឈប់បាញ់ Panmunjom សំដៅត្រៀមរៀបចំឲ្យព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រនេះដែរ។ នាថ្ងៃដដែល កាណាល់ទូរទស្សន៍ជប៉ុន NHK បានឲ្យដឹង ថា៖ លោក Kim Chang Son ប្រធានខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំ   Kim Jong-un បានទៅបំពេញការងារនៅសឹង្ហបុរី នាយប់ថ្ងៃទី ២៨ ឧសភា។ ខណៈពេលនោះ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកដឹកនាំដោយអនុប្រធានខុទ្ទកាល័យសេតវិមាន លោក Joe Hagin ក៏បានទៅបំពេញការងារនៅសឹង្ហបុរីផងដែរ។ តាមគំរោងភាគីទាំងពី នឹងពិភាក្សាអំពីបញ្ហាទាក់ទិនដល់ពេលវេលានិងទីកន្លែងជាក់ស្តែងនិងសន្តិ សុខនៃជំនួបកំពូលពោលខាងលើ។ ពេលនោះ នាថ្ងៃទី ២៩ ឧសភា ក្រុមការងារ អាមេរិកដឹកនាំដោយលោក Sung Kim អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េ ខាងត្បូង បន្តចរចាជាមួយក្រុមការងាររបស់កូរ៉េខាងជើងដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស  លោក Choe Son Hui នៅភូមិឈប់បាញ់ Panmunjom។ ក្នុងព្រឹត្តិ ការទាក់ទិនមួយទៀត កាសែត Wall Street  បានឲ្យដឹងថា៖ អាមេរិកបានសម្រេចផ្អាកបទដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាង

ក្នុងកាលៈទេសៈនឹងប្រារព្ធជំនួបកំពូល៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ