អាមេរិកនិងកាណាដា បន្ថែមវិធានការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបេឡារុស្ស
(VOVWORLD) - កាលពីថ្ងៃទី ៩ ខែសីហា សហរដ្ឋអាមេរិក និងកាណាដាបានបន្ថែមវិធានការដាក់ទណ្ឌកម្មថ្មីសំដៅលើអង្គភាពនិងបុគ្គលមួយចំនួនរបស់បេឡារុស្ស។
សហរដ្ឋអាមេរិក និងកាណាដាបានដាក់ទណ្ឌកម្មថ្មីសំដៅលើអង្គភាពនិងបុគ្គលដែលគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ។ រូបថត៖ AFP/VNA |
នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់ថា បទដាក់ទណ្ឌកម្មសំដៅទៅលើអង្គភាពចំនួន ៥ និងបុគ្គលចំនួន ៨ របស់បេឡារុស្ស។ អង្គភាពដែលត្រូវដាក់ទណ្ឌកម្មរួមមាន យន្តហោះដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងសហគ្រាសរដ្ឋចំនួនបីគឺក្រុមហ៊ុនអាកាសចរណ៍ជាតិបេឡារុស្ស Belavia ក្រុមហ៊ុនផលិតអាកាសចរណ៍ស៊ីវិល Minsk ៤០៧ ក្រុមហ៊ុនគ្រប់គ្រងដែកថែប Byelorussian និងសារជីវកម្មរបស់ក្រុមហ៊ុននេះ ដែលមានមូលដ្ឋាននៅរដ្ឋ Florida (សហរដ្ឋអាមេរិក)។ បុគ្គលថ្មីនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អាមេរិករួមមាននាយកក្រុមហ៊ុន Byelorussian បុគ្គលិក៤នាក់នៃនាយកដ្ឋានស៊ើបអង្កេតហិរញ្ញវត្ថុនៃគណៈកម្មាធិការត្រួតពិនិត្យបេឡារុស្ស និងបុគ្គល៣នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថា បានគាំទ្រដ្ឋាភិបាលរបស់ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ៕