អាមេរិកនិងកាណាដាពិភាក្សាអំពីករណីចិនចាប់ខ្លួនពលរដ្ឋកាណាដា
(VOVWORLD) - នាថ្ងៃទី៧ខែមករា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីអាមេរិកលោក Donald Trump មានកិច្ចសន្ទនាតាមទូរស័ព្ទស្តីពីការដែលចិនចាប់ខ្លួនពលរដ្ឋកាណាដា២នាក់។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីអាមេរិកលោក Donald Trump |
យោងតាមសេចក្តីជូនដំណឹងរបស់កាខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាណាដាបានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក Justin Trudeau បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក Donald Trump អំពីសេចក្តីប្រកាសគាំទ្រយ៉ាងខ្លាំងក្លារបស់អាមេរិកដែលឆ្លើយតបនឹងការចាប់ខ្លួនពលរដ្ឋកាណាដា២នាក់នៅប្រទេសចិន។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានឯកភាពស្វែងរកវិធីដោះលែង ពលរដ្ឋ២នាក់នេះផងដែរ។ លើកពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្តទៀតតាមរយៈដោះស្រាយបញ្ហាដែលទីក្រុងវ៉ាស៊ីនតោនវាយពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមចំពោះទីក្រុង Otawa។ ក៏ប៉ុន្តែ សេចក្តីប្រកាសមិនលើកឡើងជាលំអិតអំពីបញ្ហានេះដែរ។ គួរបញ្ជាក់ថា កាណាដាបានប្រឆាំងជំទាស់យ៉ាងមុតមាំចំពោះសកម្មភាពវាយពន្ធនេះ ដែលធ្លាប់ត្រូវបានលោក Donald Trump ប្រកាសកាលពីខែឧសភាឆ្នាំ២០១៨ ដោយមានដើមហេតុពីបញ្ហាសន្តិសុខជាតិ។ បន្ទាប់មកកាណាដាបានដាក់ចេញដំណោះស្រាយច្រើនបន្តបន្ទាប់ដើម្បីសងសឹកសំដៅទៅលើទំនិញរបស់អាមេរិកផងដែរ៕