អាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្ដើមកិច្ចចរចារជាផ្លូវការស្ដីអំពីការផ្ទេរប្រគល់ដីធ្លីដើម្បីអនុវត្ត THAAD

អាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្ដើមកិច្ចចរចារជាផ្លូវការស្ដីអំពីការផ្ទេរប្រគល់ដីធ្លីដើម្បីអនុវត្ត THAAD - ảnh 1
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo និងសមភាគីអាមេរិកលោក James Mattis នៅសន្និសីទកាសែតនាថ្ងៃទី៣ កុម្ភៈ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២ មិនា កូរ៉េខាងត្បូងនិងអាមេរិកបានចាប់ផ្ដើមជាផ្លូវការ
កិច្ច ចរចារដើម្បីឯកភាពលើមាត្រានានាស្ដីអំពីការអនុវត្តប្រព័ន្ធការពារកាំជ្រួចកម្ពស់
ខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិកនៅកូរ៉េខាងត្បូង។ថ្លែងមតិ
នៅសន្និសីទកាសែតមួយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក
Cho June-hyuck ឲ្យដឹងថា ក្រសួងការពារជាតិកូរ៉េខាងត្បូងនិងកងកម្លាំអាមេរិក
ប្រចាំនៅប្រទេសនេះបានចាប់ផ្ដើមកិច្ចចរចារស្ដីអំពីការផ្ទេរប្រគល់ដីធ្លីសំរាប់
គំរោងការណ៍ THAAD។កិច្ចចរចារនេះនឹងត្រូវបានរៀបចំឡើងតាមដំណាក់កាល
ជាច្រើន ក្នុងនោះមានដំណាក់កាលវាយតំលៃអំពីឥទ្ធិពលទៅលើបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ