អាមេរិកនិងកូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធរួម អ្នកការពារសេរីភាពអ៊ុលឈី
(VOVWORLD) -នាបច្ចុប្បន្ននេះ គ្មានការសម្រចចិត្តណាមួយដែលទាក់ទិននឹងការធ្វើសមយុទ្ធរួមផ្សេងៗទៀតឡើយ។
នាព្រឹកព្រលឹមថ្ងៃទី ១៩ មិថុនា តាមម៉ោងវៀតណាម ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា៖ ប្រទេសខ្លួន និងអាមេរិកបានឯកភាពបញ្ឈប់ជាបណ្ដោះអាសន្ត ការធ្វើសមយុទ្ធ “អ្នកការពារសេរីភាពអ៊ុលឈី” ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែ សីហាខាងមុខ ខណៈដែលភាគីទាក់ទិននានាកំពុងខិតខំប្រឹងប្រែងសន្ទនាដើម្បីលុបបំបាត់នុយក្លេអ៊ែរនៅកូរ៉េខាងជើង។ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ គ្មានការសម្រចចិត្តណាមួយដែលទាក់ទិននឹងការធ្វើសមយុទ្ធរួមផ្សេងៗទៀតឡើយ។
សូមបញ្ជាក់ដែថា៖ នាថ្ងៃទី ១២ មិថុនា បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នៅសិង្ហបុរីនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសអំពីផែនការបញ្ឈប់ការធ្វើសមយុទ្ធ បង្ករឿងហេតុ មិនសមស្រប និងខ្ជះខ្ជាយជាច្រើន ជាមួយកូរ៉េខាងត្បូង ដែលព្យុងយ៉ាងរិះគន់ថាជាកាយវិការហ្វឹកហាត់ឈ្លានពានផងដែរ៕