|
ទាហានកូរ៉េខាងត្បូងតាមដានព័ត៌មានអំពីការសាកល្បងនុយក្លេអ៊ែរលើកទី៤របស់ព្យុងយ៉ាង
(រូបថត៖AFP/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo នាថ្ងៃទី២០ មករា
បានជួបចរចារជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកAntony Blinken ដែល
កំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ ក្នុងកាលៈទេសៈប្រទេសទាំងពីរជំរុញ
វិធានការសំដៅដាក់ទ័ណ្ឌកម្មទៅលើសាធាណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
ក្រោយពីព្យុងយ៉ាងប្រកាសអំពីការសាកល្បងនុយក្លេអ៊ែរលើកទី៤នាថ្ងៃទី ៦ មករា
កន្លងទៅ។នៅជំនួបចរចារនេះ រដ្ឋមន្រ្តី Han Min-koo បានលើកច្បាស់ថា ដោយមិន
អើពើដល់ការព្រួយបារម្ភនិងការព្រមានដែលត្រូវបាននាំចេញជាច្រើន លើកច្រើន
សាដោយសហគមន៍អន្តរជាតិ ស.ប.បកូរ៉េនៅដំណើរការសាកល្បង នុយក្លេអ៊ែរ
លើកទី៤ហើយនេះជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើឧបទ្វីបកូរ៉េនិង សហគមន៍
អន្តរជាតិ។រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីការបរទេស Blinken ក៏បានចែក រំលែកទស្សនៈ
ដូចភាគីកូរ៉េខាងត្បូង ព្រមទាំងអះអាងថា អាមេរិកនិងកូរ៉េខាងត្បូង នឹងប្រឈម
មុខទៅនឹងការសាកល្បងពីស.ប.បកូរ៉េដោយសាមគ្គីភាព។លោក Blinken ក៏បាន
អំពាវនាវឲ្យចិនដើរតួនាទីសំខាន់ក្នុងការដាក់ទ័ណ្ឌកម្ម យ៉ាងខ្លាំងក្លាទៅលើរដ្ឋ
អំណាចព្យុងយ៉ាងផងដែរ៕