អាមេរិកនិងកូរ៉េខាងត្បូងសន្យាជំរុញទំនាក់ទំនងសម្ព័ន្ធមិត្ត
(VOVWORLD) - នាថ្ងៃទី ៣០ មិថុនា អាមេរិកនិងកូរ៉េខាងត្បូងបានចេញសេចក្តី ថ្លែងការណ៍រួមដែលបូកសរុបលទ្ធផលដែលទទួលបានក្នុងជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in នៅទីក្រុងវ៉ាស៊ីនតោន។
អាមេរិកនិងកូរ៉េខាងត្បូងសន្យាជំរុញទំនាក់ទំនងសម្ព័ន្ធមិត្ត |
(VOVworld) – នាថ្ងៃទី ៣០ មិថុនា អាមេរិកនិងកូរ៉េខាងត្បូងបានចេញសេចក្តី ថ្លែងការណ៍រួមដែលបូកសរុបលទ្ធផលដែលទទួលបានក្នុងជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in នៅទីក្រុងវ៉ាស៊ីនតោន។ សេចក្តីថ្លែងការណ៍រួមមានមាត្រាចំនួន ៦ ក្នុងនោះ ភាគីទាំងពីរបានអះអាងជំរុញទំនាក់ទំនងសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាង ត្បូងនិងការពារសន្តិសុខជាតិរបស់កូរ៉េខាងត្បូង។ ភាគីទាំងពីរក៏បានឯកភាព សហប្រតិបត្តិការដើម្បីផ្ទេប្រគល់សិទ្ធិបញ្ជាក្នុងរយៈពេលសង្គ្រាមសំរាប់កង កំលាំងកូរ៉េខាងត្បូងដែលត្រូវបានផ្អាកក្រោមអតីតរដ្ឋអំណាចនៅ Seoul។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានអះអាងនូវកិច្ចសន្យាគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដោយពិតប្រាកដ»។ ប្រធានាធិបតីអាមេរិក លោក Donald Trump គាំទ្រការផ្តើមគំនិតដំណើរការចរចារជាមួយ ស.ប.ប.ក. ឡើងវិញ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in។ នាថ្ងៃដដែល វិទ្យាស្ថាន ស្រាវជ្រាវជំលោះនិងកិច្ចសហប្រតិបត្តិការលើពិភពលោកចំណុះមហាវិទ្យាល័យ California អាមេរិក នឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៅសឹង្ហបុរី។ នេះគឺជាអង្គការ ដែលបានរៀបចំកិច្ចប្រជុំនៃបណ្ដាមន្ត្រីនិងជំនាញការរបស់ប្រទេសចំនួន ៥ ដែល ចូលរួមការចរចារ ៦ ភាគីស្តីអំពីការគ្មាននុយក្លេអ៊ែលើឧបទ្វីបកូរ៉េ៕