អាមេរិកនិងកូរ៉េខាងត្បូងសន្យាបង្កើនសមត្ថភាពការពាររួម
|
អាមេរិកនិងកូរ៉េខាងត្បូងសន្យាបង្កើនសមត្ថភាពការពាររួម (VNA) |
VOV_សេតវិមានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោកDonald Trump
និងប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូងលោកHwang Kyu-ahnនាថ្ងៃទី២៩
មករាបានសន្យាបង្កើនសមត្ថភាពការពាររួមនៃប្រទេសទាំងពីរសំដៅ
ទប់ទល់នឹងកូរ៉េខាងជើង។ក្នុងសេចក្ដីជូនដំណឹងមួយ សេតវិមានឲ្យដឹង
ថាប្រធានាធិបតីDonald Trumpបានរំលឹកឡើងវិញនូវការសន្យារឹងប៉ឹង
របស់អាមេរិកសំដៅការពារកូរ៉េខាងត្បូងដោយការប្រើកំលាំងយោធា
តាមលទ្ធភាព។
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis នឹងអញ្ជើញទៅ
កាន់កូរ៉េខាងត្បូងនាថ្ងៃទី១កុម្ភនិងជប៉ុននាថ្ងៃទី៣កុម្ភ។ទស្សនកិច្ច
របស់មេដឹកនាំបញ្ជៈកោណរូបនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេស
សម្ព័ន្ធមិត្តយូរឆ្នាំទាំងពីរនេះរបស់អាមេរិកព្រួយបារម្ភពីគោលនយោ
បាយរបស់អាមេរិកក្រោមសម័យប្រធានាធិបតីDonald Trump។នៅ
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី លោក Donald Trump
បានគំរាមកំហែងថានឹងដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង
និងជប៉ុនប្រសិនបើប្រទេសទាំងពីរនេះមិនបង្កើនការជួយផ្ដល់ហិរញ្ញវ
ត្ថុសំរាប់កំលាំងទ័ពអាមេរិកទាំងនេះ៕