|
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se (ខាងឆ្វេង)និងសមភាគីអាមេរិក
លោកJohn Kerry នៅសន្និសីទកាសែតក្រោយពីកិច្ចប្រជុំ (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី១៩ តុលា អាមេរិកនិងកូរ៉េខាងត្បូងបានឯកភាពលើការ
បង្កើនការ ខំប្រឹងប្រែងខាងយោធានិងការទូតដើម្បីទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែរ
និងកាំជ្រួច របស់ស.ប.បកូរ៉េ ដែលទាំងវាស៊ីនតោននិងសេអ៊ូលសុទ្ធតែអះអាងថា
វាកំពុង បង្កឡើងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងររទៅលើសន្តិសុខ។ក្រោយពីកិច្ចប្រជុំ
មួយនៅក្រុងវ៉ាស៊ីនតោនរវាងរដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិនៃប្រទេស
ទាំងពីរ អាមេរិកនិងកូរ៉េខាងត្បូងបានឯកភាពលើការបង្កើនក្រុមពិគ្រោះយោបល់
និងយុទ្ធសាស្ត្រកំញើញបើកទូលាយជាន់ខ្ពស់ ដើម្បីជំរុញយ៉ាងពេញលេញនូវ
កម្លាំងជាតិរួមមានការទូត ផ្សព្វផ្សាយ កិច្ចសហប្រតិបតិ្តការយោធានិងសេដ្ឋកិច្ច
ចំពោះមុខការគំរាមកំហែងរបស់ព្យុងយ៉ាង។រដ្ឋមន្រ្តីការបរទេសអាមេរិកលោក
John Kerry អះអាងថា វ៉ាស៊ីនតោននឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីការពារខ្លួនឯង
កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្តផ្សេងៗទៀត។លោករួមជាមួយរដ្ឋមន្រ្តីការពារជាតិ
លោក Ashton Carter ក៏បានសន្យាជាថ្មីម្ដងទៀតថា នឹងតបតវិញប្រកបដោយ
ប្រសិទ្ធិភាពនិងខ្លាំងក្លាជាង ប្រសិនបើព្យុងយ៉ាងប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕