អាមេរិកនិងគុយបាកំណត់ពេលវេលាសម្រាប់វង់ចរចារទី២ស្តីពីប្រក្រតីទំនាក់ទំនង

អាមេរិកនិងគុយបាកំណត់ពេលវេលាសម្រាប់វង់ចរចារទី២ស្តីពីប្រក្រតីទំនាក់ទំនង - ảnh 1
អាមេរិកនិងគុយបាកំណត់ពេលវេលាសម្រាប់វង់ចរចារទី២
ស្តីពីប្រក្រតីទំនាក់ទំនង(រូបថតៈ Reuters)


(VOVworld)-នាថ្ងៃទី១៧កុម្ភៈ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ប្រទេស នេះជាមួយគុយបានឹងដំណើរការវងចរចារទី២ ស្តីពីការប្រក្រតីទំនាក់ទំនងនៅរដ្ឋ​ធានីវ៉ាស៊ីងតោននាថ្ងៃទី២៧កុម្ភៈខាងមុខ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌
មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jen Psaki បាន បញ្ជាក់ថា វង់ចរចារជាបន្តនឹងបានប្រព្រឹត្តទៅនៅក្រសួងការបរទេសអាមេរិក នាថ្ងៃទី២៧
កុម្ភៈខាងមុខ។ ក្នុងថ្ងៃដដែល បណ្តាសមាជិកសភានៃគណៈបក្ស សាធារណរដ្ឋដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក បានអំពាវនាវសភាទាំង ពីរនៃរដ្ឋសភាអាមេរិក លុបចោលបទហ៊ុំព័ទ្ធចំពោះប្រទេសគុយបា។ នាខែមករា
កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Barack Obama បានអំពាវនាវ រដ្ឋសភា លុបចោលបទហាមព័ទ្ធនេះ។ នេះត្រូវបានចាត់ទុកជាឧបស័គ្គសំខាន់ ក្នុង
បណ្តាការខំប្រឹងប្រែងសំដៅប្រក្រតីទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ អាមេរិក
និងគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ