អាមេរិកនិងគុយបាចាប់ផ្តើមការសន្ទនាស្តីពីអន្តោប្រវេសណ៍ឡើងវិញ


អាមេរិកនិងគុយបាចាប់ផ្តើមការសន្ទនាស្តីពីអន្តោប្រវេសណ៍ឡើងវិញ - ảnh 1
អាមេរិកនិងគុយបាចាប់ផ្តើមការសន្ទនាស្តីពីអន្តោប្រវេសណ៍ឡើងវិញ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ កក្កដា អាមេរិកនិងគុយបាបានចាប់ផ្តើមការសន្ទនា
ស្តីពីបញ្ហា អន្តោប្រវេសន៍នៅរដ្ឋធានី La Habana។ ឧបការីរងនៃរដ្ឋមន្ត្រីការបរទេស
អាមេរិកទទួលបន្ទុកបញ្ហានៅខាងលិច លោក John Creamer និងប្រធាននាយកដ្ឋាន
ទទួលបណ្តាបញ្ហាអាមេរិក ចំណុះក្រសួងកាបរទេសគុយបា លោក Josefina Vidal
បានសហធ្វើជាអធិបតីការសន្ទនា។ នៅសន្ទនាលើកនេះ ថ្នាក់ដឹកនាំទាំងពីររូប
បានអះអាងនូវសារៈសំខាន់នៃកិច្ចព្រមព្រៀងស្តីពី អន្តោប្រវេសន៍រវាងអាមេរិក
និងគុយបាដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋគុយបាធ្វើអន្តោប្រវេសន៍ស្របច្បាប់
ប្រកបដោយសុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ទៅកាន់អាមេរិក។ ភាគីទាំងពីរ
បានពិភាក្សាអំពីនិន្នាការអន្តោប្រវេសន៍តាមនាវាចរណ៍និងលើដីគោក កិច្ច
សហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យអាសន្នរោគអាមេរិក
(CDC) ជាមួយមជ្ឈដ្ឋាន វេជ្ជបណ្ឌិតគុយបា ក៏ដូចជា កិច្ចសហប្រតិបត្តិការរវាង
កំលាំងការពារឆ្នេសមុទ្ររបស់អាមេរិក និងកំលាំងការពារព្រំដែនរបស់គុយបា
ផងដែរ។ គណៈប្រតិភូអាមេរិកបានរំលឹកឡើងវិញនូវ គោលជំហររបស់វ៉ាស៊ីនតោន
ថា៖ រដ្ឋាភិបាលគុយបាគប្បីយល់ព្រមការវិលត្រឡប់មក ប្រទេសវិញរបស់ជន
គុយបានៅឯកបរទេស ក៏ដូចជា អ្នកត្រូវបានបញ្តេញចេញពីអាមេរិក ទៀត
ផង។ ក្នុងពេលនោះ ក្រសួងការបរទេសគុយបាបានឲ្យដឹងថា៖ ភាគីទាំងពីរ
ទទួលបាន លទ្ធផលវិជ្ជមានក្នុងជំនួបធ្វើការទាំងពីរនាដើមឆ្នាំ ២០១៦ នៅ
ទីក្រុង Miami អាមេរិក ព្រមទាំង អះអាងនូវការបន្តរក្សាការសន្ទនានេះ
 នាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ