អាមេរិកនិងគុយបាជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍
|
សកម្មភាពនៅកំពង់ផែMarielជាយទីក្រុងឡាហាវ៉ាន់នាថ្ងៃទី៦តុលា
(រូបថតៈ TTXVN) |
(VOVworld)-អាមេរិកនិងគុយបាបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខលើបណ្តាវិស័យពាណិជ្ជកម្មនិងទេសចរណ៍ទ្វេភាគី។ កាសែត “Granma” ស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនិស្តគុយបា បានជូនដំណឹងនូវ បណ្តាកិច្ច
ចរចារនាថ្ងៃទី២៨តុលានៅក្រុងឡាហាវ៉ានថា អនុរដ្ឋមន្ត្រីសន្តិសុខ អាមេរិក
Alejandro Mayorkas ដែលកំពុងបំពេញទស្សនកិច្ចនៅគុយបា និងរដ្ឋ មន្ត្រីក្រ
សួងមហាផ្ទៃគុយបា Carlos Fernandez Gondin បានឈានដល់កិច្ចព្រម ព្រៀង អំពីការជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខដោយគោលដៅធានាសុវត្ថិភាព
សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាប្រទេសដទៃជាច្រើនទៀត។
លោក Mayorkas ជាមន្ត្រីជនជាតិអាមេរិកដើមកំណើតគុយបាដែលកាន់ដំណែង ខ្ពស់បំផុតក្នុងរដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama ដោយបានតែងតាំង
ពីខែធ្នូ២០១៣មក៕