អាមេរិកនិងគុយបាទទួលបានកិច្ចព្រមព្រៀងបើកស្ថានទូតឡើងវិញ

អាមេរិកនិងគុយបាទទួលបានកិច្ចព្រមព្រៀងបើកស្ថានទូតឡើងវិញ - ảnh 1
អាមេរិកនិងគុយបាទទួលបានកិច្ចព្រមព្រៀងបើកស្ថានទូតឡើងវិញ (AFP)


        Vovworld-ក្នុងកាយវិការមួយត្រូវបានសាធារណមតិរង់ចាំពីយូរមក នាថ្ងៃទី
​៣០​មិថុនាមន្ត្រីជាន់ខ្ពស់សូមមិនបញ្ចេញឈ្មោះមួយរូបនៃរដ្ឋអំណាចប្រធានាធិបតី
អាមេរិក Barack Obama បានប្រកាសថា អាមេរិកនិងគុយបានឹងប្រកាសដំណាក់កាល
​បើក​ស្ថានទូត​ឡើង​វិញនៅរដ្ឋធានីនៃប្រទេសទាំងពីរនាថ្ងៃទី១កក្កដា។ ប្រធានាធិបតី
Obama និង​រដ្ឋមន្ត្រី​ការបរទេស John Kerry កំពុងមានវត្តមាននៅ​ក្រុង Vienne អូស្ទ្រីស
ដើម្បី​ចូលរួម​​​ការចរចារជាមួយអ៊ីរ៉ង់នឹងមានបទថ្លែងមតិនា​ព្រឹកថ្ងៃទី១កក្កដាស្ដីពី
ព្រឹត្តិការណ៍​សំខាន់នេះក្នុងដំណើរការប្រក្រតីភាពទំនាក់​ទំនងការទូតរវាងភាគីទាំង
ពីរ។

        បន្ទាប់ពីសេចក្តីប្រកាសប្រវត្តិសាស្ត្រប្រក្រតីភាពទំនាក់ទំនងការទូតដែល​ត្រូវ​
បាន​ប្រធានាធិបតី Barack Obama និងប្រធានរដ្ឋគុយបា Raul Castro នាំចេញនាថ្ងៃ​ទី​
១​៧ធ្នូឆ្នាំ២០១៤មក អាមេរិកនិងគុយបាបានដំណើរការវង់ចរចារ​ចំនួន​៤ជាបន្តបន្ទាប់
​នៅ​រដ្ឋធានីនៃប្រទេសទាំងពីរ។ អាមេរិកក៏បានដកចេញរបង​ធំ​បំផុតលើមាគ៌ាប្រក្រតី
ភាព​ទំនាក់ទំនងទ្វេភាគីខណៈដែលដកគុយបាចេញពីបញ្ជីឈ្មោះបណ្ដា​ប្រទេសជួយ
ឧបត្ថម្ភភេរវកម្ម។ មុននោះនាដើម​ខែ​មេសា វ៉ាស៊ីនតោននិង La Habana ក៏​​បាន​រៀបចំ
ការសន្ទនាស្ដីពីសិទ្ធិមនុស្សជា​លើក​ដំបូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ