អាមេរិកនិងគុយបាអះអាងនូវការសន្យាប្រក្រតីភាពទំនាក់ទំនង
(VOVworld) - នាថ្ងៃទី៤ មិនា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានធ្វើ
ការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីគុយបាលោក Bruno Rodriguez ដើម្បីពិភាគ្សា
អំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិកលោក Barack
Obama នៅប្រទេសកោះការាបៀននេះ ក៏ដូចជាអះអាងជាថ្មីម្ដងទៀតនូវ ការសន្យា
ជំរុញដំណើរការធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគីផងដែរ។លោក Kerry បានឲ្យដឹង
ថា ប្រធានាធិបតីលោក Barack Obama រង់ចាំជំនួបសន្ទនាជា មួយថ្នាក់ដឹកនាំគុយបា
ក៏ដូចជាំសមាជិកនានាចំណុះសង្គមស៊ីវិលនៃប្រទេសនេះ ក្នុងដំណើរទស្សនកិច្ច
នាពេលខាងមុខនេះ៕