អាមេរិកនិងគុយបាឯកភាពចាប់ផ្ដើមការសន្ទនាជាផ្លូវការ
|
ប្រធានរដ្ឋគុយបាលោក Raul Castro (AP) |
Vovworld-មួយថ្ងៃបន្ទាប់ពីប្រធានរដ្ឋគុយបាលោក Raul Castro និងប្រធានាធិបតី
អាមេរិកលោក Barack Obama បានប្រកាសសេចក្តីសំរេចប្រវត្តិសាស្ត្របង្កើតទំនាក់
ទំនងការទូតក្រោយជាងពាក់កណ្ដាលសតវត្សត្រូវផ្អាក់ ក្រសួងការបរទេសអាមេរិក
បានឲ្យដឹងថា ការចរចារជាផ្លូវការឆ្ពោះទៅប្រក្រតីភាពទំនាក់ទំនងទាំងស្រុងរវាង
ប្រទេសទាំងពីរនឹងបានចាប់ផ្ដើមនៅទីក្រុង La Habana នាចុងខែមករាឆ្នាំ២០១៥។
ថ្លែងមតិនាថ្ងៃទី១៨ធ្នូឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក Roberta Jacobson បានឲ្យ
ដឹងថា ប្រទេសតាំងពីរកំពុងពិភាគ្សាអំពីលទ្ធភាពលើកកំរិតនៅការសន្ទនាខាងមុខ
ដែលភាគីទាំងពីរបានរៀបចំផែនការដើម្បីពិភាគ្សាអំពីបញ្ហាអន្តោប្រវេស។ ក្រៅពី
នោះឧបការី Jacobson ក៏បានឲ្យដឹងថា នាបច្ចុប្បន្នមជ្ឈដ្ឋានមន្ត្រីអាមេរិកកំពុងពិនិត្យ
ការដោះចេញគុយបាពីបញ្ជីរាយនាមប្រទេសជួយឧបត្ថម្ភភេរវកម្ម គឺជាកត្តាសំខាន់
មួយដើម្បីអាមេរិកអាចបញ្ចប់បទហ៊ុំព័ទ្ធចំពោះប្រទេសកោះនេះ។
នាថ្ងៃដដែលសេតវិមានបានចេញសេចក្តីប្រកាសស្ដីពីលទ្ធភាពប្រធានរដ្ឋគុយបា
លោក Raul Castro នឹងទៅបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីងតោននាពេលខាងមុខ៕