អាមេរិកនិងចិនខិតជិតមកដល់ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ
(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា យោងតាមប្រភពព័ត៌មាននៅអាមេរិកបានឲ្យដឹងថា ប្រទេសនេះមានលទ្ធភាពនឹងលុបចោលពន្ធដារភាគច្រើន ឬទាំងស្រុងលើទំនិញរបស់ចិនដែលបានចាត់ទុកថានេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរដែលមានខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពនេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jingpin |
នៅក្នុងកិច្ចចរចានាពេលថ្មីៗនេះជាមួយសហរដ្ឋអាមេរិក ទីក្រុងប៉េកាំងបានបង្ហាញនូវទស្សនៈច្បាស់លាស់ទៅកាន់ទីក្រុងវ៉ាស៊ីងតោនថា ភាពចាំបាច់ដើម្បីឈានដល់សម្រេចបានកិច្ចព្រមព្រៀងចុងក្រោយមួយនោះ គឺអាមេរិកត្រូវបញ្ឈប់ការដំឡើងពន្ធលើទំនិញ ដែលមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអាមេ រិករបស់ប្រទេសចិន។ មុននេះ កាសែត Wall Street Journal បានវាយតម្លៃថានាបច្ចុប្បន្ន អាមេរិកនិងចិនស្ទើរតែខិតជិតដល់ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ ជាក់ស្តែង ចិនបានកាត់បន្ថយពន្ធ ឬបន្ធូរស្រាលការដាក់កំហិតចំពោះកសិផល សារធាតុគីមី រថយន្ត និងផលិតផលផ្សេងៗទៀតរបស់អាមេរិកផងដែរ។ លើសពីនេះទៅទៀត ប្រទេសចិនបានសន្យាថានឹង ពន្លឿនការលុបចោលនូវដែនកំណត់នៃការធ្វើជាម្ចាស់កម្មសិទ្ធិបរទេសលើគម្រោងរថយន្ត ព្រមទាំងកាត់បន្ថយពន្ធលើការនាំចូលរថយន្តឱ្យទាបជាងអត្រាពន្ធ ១៥% ដូចនាពេលបច្ចុប្បន្នផងដែរ៕