អាមេរិកនិងចិនចាប់ផ្តើមវង់ចរចាពាណិជ្ជកម្មនៅប៉េកាំង
(VOVWORLD) -នាសប្តាហ៍ខាងមុខ ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Heនឹងទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរួមវង់ចរចាជាបន្ត ដែលត្រូវបានចាត់ទុកថាជាវង់ចរចាចុងក្រោយនៃដំណើរការចរចា។
តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ឧបនាយករដ្ឋមន្ត្រីចិនលោកLiu He និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin (ខាងឆ្វេង) នៅកិច្ចចរចាពាណិជ្ជកម្មថ្មីនៅទីក្រុងប៉េកាំងប្រទេសចិន (រូបថត: THX / TTXVN) |
នាថ្ងៃទី ១ ខែឧសភា ចិននិងសហរដ្ឋអាមេរិកបានចាប់ផ្តើមវង់ចរចាពាណិជ្ជកម្មថ្មីនៅរដ្ឋធានីប៉េកាំង។ ក្រុមចរចាររបស់សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Steven Mnuchin និងតំណាងពាណិជ្ជកម្ម លោក Robert Lighthizer ។
ភាគីទាំងពីរនឹងធ្វើការពិភាក្សាពេញមួយថ្ងៃ។ មុននេះរដ្ឋមន្ត្រី Mnuchin បាននិយាយថាភាគីទាំងពីរបានទទួលអាហារការងារពេលល្ងាច " ដ៏ល្អប្រសើរ" នៅពេលដែលក្រុមចរចាអាមេរិកបានមកដល់ក្រុងប៉េកាំងនាថ្ងៃទី ៣០ ខែមេសា។ បន្ទាប់ពីកិច្ចចរចានេះ នាសប្តាហ៍ខាងមុខ ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Heនឹងទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរួមវង់ចរចាជាបន្ត ដែលត្រូវបានចាត់ទុកថាជាវង់ចរចាចុងក្រោយនៃដំណើរការចរចាផងដែរ៕