អាមេរិក​និង​ចិន​ចរចាលើ​ការ​​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា អាមេរិក និងចិនបានបើកការចរចានៅទីក្រុងវ៉ាស៊ីនតោន ស្តីពីបញ្ហាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ក្នុងបរិបទនៃជំនួបរវាងប្រធានាធិបតី Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping គ្រោងនឹងប្រព្រឹត្តទៅនាសប្តាហ៍ខាងមុខ ក្នុងទីក្រុង San Francisco រដ្ឋ California នៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។
អាមេរិក​និង​ចិន​ចរចាលើ​ការ​​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ - ảnh 1ទង់ជាតិអាមេរិក និងចិននៅ Chinatown ក្នុងទីក្រុង Boston រដ្ឋ Massachusetts ឆ្នាំ ២០២១។ រូបថត៖ Reuters

ការចរចានេះមានការចូលរួមពីឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកអធិការកិច្ច ការគ្រប់គ្រង និងការអនុលោមនៃអាវុធ លោកស្រី Mallory Stewart និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន លោក Sun Xiaobo ។ នេះជាជំនួបពិសេសលើកដំបូងលើប្រធានបទអាវុធនុយក្លេអ៊ែរ រវាងមហាអំណាចទាំងពីរចាប់តាំងពីសម័យកាលរបស់លោកប្រធានាធិបតី Barack Obama ។

នាថ្ងៃដដែលនោះ ក្រសួងរតនាគារអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីលោកស្រី Janet Yellen នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng មុនពេលកិច្ចប្រជុំកំពូល APEC នៅ San Francisco ។ មន្ត្រីទាំងពីររូបនឹងជួបគ្នានៅថ្ងៃទី ៩-១០ ខែវិច្ឆិកា ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន និងជួយសម្រេចបាននូវវឌ្ឍនភាពក្នុងបញ្ហាសេដ្ឋកិច្ច។

ជំនួបរវាងរដ្ឋមន្ត្រី Yellen និងឧបនាយករដ្ឋមន្ត្រី He Lifeng ត្រូវបានគេរំពឹងថានឹងជាការត្រៀមរៀបចំសម្រាប់ជំនួបបន្ទាប់រវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping៕

ប្រតិកម្មទៅវិញ

ផ្សេងៗ