អាមេរិកនិងចិនទទួលបានកិច្ចព្រមព្រៀងរួមស្តីពីសន្តិសុខលើបណ្ដាញអ៊ីនធឺណែត
|
អាមេរិកនិងចិនទទួលបានកិច្ចព្រមព្រៀងរួមស្តីពីសន្តិសុខលើបណ្ដាញអ៊ីនធឺណែត (Image : VNA) |
(VOVworld) – នាថ្ងៃទី ២៥ កញ្ញា ប្រធានរដ្ឋចិន លោក Xi Jinping បានជួប
សន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama។ ថ្នាក់ដឹក នាំ
ទាំងពីររូបបានពិភាគ្សាអំពីបញ្ហាជាច្រើន ក្នុងនោះ ឯកភាពអំពីការខំប្រឹង
ប្រែង ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនិងបញ្ឈប់រាល់កម្មវិធីវាយប្រហារ
ទៅលើ បណ្តាញអ៊ីនធឺណែតដើម្បីគោលដៅពាណិជ្ជកម្ម។ ប៉ុន្តែ ភាគីទាំង
ពីរនៅមាន ការខ្វែងគំនិតមួយចំនួនទាក់ទិនដល់ជំលោះអធិបតេយ្យភាព
និងសិទ្ធិមនុស្ស។ ថ្លែងមតិក្នុងសន្និសីទកាសែតរួមបន្ទាប់ពីការសន្ទនា
ប្រធានាធិបតីអាមេរិក លោក Barack Obama បានឲ្យដឹងថា៖ ប្រទេសទាំង
ពីរទទួលបានកិច្ចព្រមព្រៀង រួមក្តីអំពីកម្មវិធីលើបណ្តាញអ៊ីនធឺណែត
ដោយមានគោលដៅពាណិជ្ជកម្ម។ រីឯខ្លួនវិញប្រធានរដ្ឋចិន លោក Xi
Jinping ក៏បានទទួលស្គាល់កិច្ចព្រមព្រៀង ពោលខាងលើ ព្រមទាំង ឲ្យ
ដឹងថា៖សមត្ថកិច្ចនៃប្រទេសទាំងពីរទទួលបានការយោគយល់គ្នាទៅវិញ
ទៅមកក្នុងការប្រឆាំងបទល្មើសគ្រប់រូបភាពលើបណ្តាញអ៊ីនធឺណែត៕