អាមេរិកនិងចិនធ្វើការចរចារជាន់ខ្ពស់ស្តីពីសន្តិសុខលើបណ្តាញអ៊ីនធឺណែត
|
អាមេរិកនិងចិនធ្វើការចរចារជាន់ខ្ពស់ស្តីពីសន្តិសុខលើបណ្តាញអ៊ីនធឺណែត (Image: VNA) |
(VOVworld) – នាថ្ងៃទី ១ ធ្នូ នៅវ៉ាស៊ីនតោន បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាមេរិក
និងចិនបានចាប់ផ្តើមវង់ចរចារដំបូងស្តីពីបញ្ហាសន្តិសុខលើបណ្តាញអ៊ីនធឺណែត
គិតតាំងពីពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពី
ការប្រឆាំងនឹង hacker នាខែកញ្ញាកន្លងទៅ។ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹង
ថា៖ គណៈប្រតិភូចិនដឹកនាំដោយរដ្ឋមន្ត្រីក្រសួងនគរបាលចិន លោក Guo
Shengkun ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Lorretta
Lynch ដឹកនាំគណៈប្រតិភូអាមេរិក។ វង់ចរចារនេះប្រព្រឹត្តទៅក្នុងរយៈពេល
២ ថ្ងៃពីថ្ងៃទី ១ ដល់ទី ២ ធ្នូ ដែលត្រូវបានចាត់ទុកមានអត្ថន័យសំខាន់ឆ្ពោះ
ទៅការ បង្កើតការកំណត់ឲ្យសមស្របនឹងតម្រូវការរបស់ភាគីទាំងពីរលើ
វិស័យសន្តិសុខ លើបណ្តាញអ៊ីនធឺណែត។ ព្រឹត្តិការណ៍នេះក៏បានគូស
សម្គាល់នូវការខំប្រឹងប្រែង កែលំអរទំនាក់ទំនងទ្វេភាគីបន្ទាប់ពីចិនចាក
ចេញពីក្រុមអ្នកជំនាញការកាលពីឆ្នាំទៅមិញដើម្បីឆ្លើយតបតវិញការ
ដែលអាមេរិកបានកាត់ទោសនាយទាហានចិនមួយរូចពីបទលុកលុយ
ប្រព័ន្ធកុំព្យូទ័រខុសច្បាប់របស់ក្រុមហ៊ុននុយក្លេអ៊ែរនិងថាមពលអាមេរិក៕