អាមេរិកនិងចិនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយឈរលើមូលដ្ឋានស្ថាបនា
|
អាមេរិកនិងចិនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយឈរលើមូលដ្ឋានស្ថាបនា (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ កក្កដា វិមានសបានប្រកាសថា៖ ប្រធានាធិបតី
អាមេរិក លោក Barack Obama បានមានការចរចារតាមទូរសព្ទ័ជាមួយប្រធាន
រដ្ឋចិន លោក Xi Jinping ។ ទោះបីជា ថ្នាក់ដឹកនាំទាំង ២ រូប បានទទួលស្គាល់
នៅមានការខ្វែងគំនិត ក្តី ប៉ុន្តែ នៅសម្តែងគោលបំណងបង្កើនកិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យដោយឈរ លើមូលដ្ឋានស្ថាបនា។ ក្នុងការចរចារតាម
ទូរស័ព្ទលើកនេះ ថ្នាក់ដឹកនាំទាំង ២ រូប ក៏បានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ
របស់អ៊ីរ៉ង់និងសាធាណរៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េផងដែរ។ លោក
Obama សម្តែងគោលបំណងថា៖ អាមេរិកនិងចិននឹងសហប្រតិបត្តិការជិតស្និត
ថែមទៀតក្នុងការចរចាររវាងក្រុម P5+1 និង Tehran ដែលកំពុងប្រព្រឹត្តទៅនៅ
ទីក្រុង Vienna របស់អ៊ូទ្រីស សំដៅទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យ
អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មុនពេលវេលាចុងក្រោយ នា ថ្ងៃទី ២០ កក្កដា
ខាងមុខ។ លោក Obama ក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការបង្កើនការផ្លាស់
ប្តូរព័ត៌មាននិងសហការរវាងចិននិងអាមេរិកសំដៅធានាថា៖ព្យុងយ៉ាងនឹង
ប្រតិបត្តិតាមកិច្ចសន្យាគ្មាន នុយក្លេអ៊ែរភាវូបនីយកម្មលើឧបទ្វីបកូរ៉េ៕