អាមេរិកនិងចិនបានបញ្ចប់ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចលើកទី ៥
|
អាមេរិកនិងចិនបានបញ្ចប់ការសន្ទនា យុទ្ធសាស្ត្រនិងសេដ្ឋកិច្ច (S&ED) លើកទី ៥ នៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ១១ កក្កដា អាមេរិកនិងចិនបានបញ្ចប់ការសន្ទនាយុទ្ធសាស្ត្រនិង
សេដ្ឋកិច្ច (S&ED) លើកទី ៥ នៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ ថ្លែងមតិក្នុងពិធីបញ្ចប់
ការសន្ទនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Jack Lew បានឲ្យដឹងថា៖ ការសន្ទនា
លើកនេះត្រូវបានរៀបចំឡើងដោយឈរលើ បណ្ដាការព្រមព្រៀងដែលប្រធានរដ្ឋចិន
លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Barack Obama ទទួលបាន ក្នុងជំនួប
កំពូលនាខែ មិថុនា កន្លង មក នៅរដ្ឋ California (អាមេរិក)។ លោក Lew បានវាយតំលៃខ្ពស់
ចំពោះការ រីចំរើន ដែលទទួលបានក្នុងបណ្ដាការសន្ទនាទាក់ទិនដល់កិច្ចសហប្រតិបត្តិការ
ថាមពល ហិរញ្ញវត្ថុនិងបណ្ដាញ Internet។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang
Yang ក៏បានសង្កត់ធ្ងន់ទៅលើការបោះជំហាន ដែលទទួលបានលើ វិស័យវិនិយោគនិង
ពាណិជ្ជកម្ម ហើយអះអាងថា៖ S&ED អាចក្លាយទៅជាវេទិការដ៏សែនសំខាន់ក្នុងការ
កសាងទំនាក់ទំនងថ្មីរវាងមហាអំណាចចំនួន ២ នាពេលខាងមុខ៕