អាមេរិកនិងចិនពិភាក្សាអំពីបញ្ហាសន្តិសុខលើ បណ្ដាញ Internet
(VOVworld) – ការសែត New York Times នាថ្ងៃទី ១ មិថុនា បានឲ្យដឹងថា៖ អាមេរិកនិងចិនបានឯកភាពអំពីការរៀបចំបណ្ដាកិច្ចប្រជុំជាន់ខ្ពស់ជាប្រចាំឆ្នាំ សំដៅដាក់ចេញស្តង់ដាអំពីប្រតិបត្តិលើវិស័យសន្តិសុខបណ្ដាញ Internet និង
ចារកម្មពាណិជ្ជកម្ម។ តាមការសែតនេះ នេះគឺជាការខំប្រឹងប្រែងដំបូងសំដៅ
បន្ធូស្រាលភាពតានតឹង បន្ទាប់ពី អាមេរិកបានប្រកាសរបាយការណ៍មួយ ដែល
សន្និដ្ឋានថា៖ hacker របស់ចិនមួយចំនួនបានវាយប្រហារចូលក្នុងប្រព័ន្ធឯកសារ គំរូរបស់អាវុធទំនើបបំផុតចំនួន ២០ ប្រភេទរបស់អាមេរិក។ មន្ត្រីជាន់ខ្ពស់អាមេរិក
ម្នាក់បានឲ្យដឹងថា៖ កិច្ចប្រជុំលើកដំបូងនឹងគ្រោងរៀបចំឡើង នាខែ កកដ្ឋា ខាង
មុខនេះ៕
|
ប្រធានរដ្ឋចិន លោក Xi Jinping និង ប្រធានាធិបតីអាមេរិក លោក Barack Obama
(Image: www.dangcongsan.vn) |