អាមេរិកនិងចិនស្វែងរកវិធានការលុបចោលរបាំងពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) - នាថ្ងៃទី១៨ កក្កដា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានសំដែងក្ដីសង្ឃឹមថា ចិននឹងលុបចោលកំហិតលើកម្មសិទ្ធិរបស់បរទេស ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ដើម្បីអាមេរិកអាចចូលរួមយ៉ាងច្រើនថែមទៀត ក៏ ដូចជាលុបចោលរបាំងពាណិជ្ជកម្មលើវិស័យបច្ចេកវិទ្យាព័ត៌មានផងដែរ។

(VOVworld) - មុននឹងកិច្ចសន្ទនាខាងសេដ្ឋកិច្ចអាមេរិក-ចិន ដែលគ្រោងនឹង ប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី១៩ កក្កដា នោះ មជ្ឈដ្ឋានមន្ត្រីនៃ ប្រទេសទាំងពីរបានឡើងសម្លេងដាស់តឿនឲ្យលុបចោលរបាំងពាណិជ្ជកម្ម ទ្វេភាគី។នាថ្ងៃទី១៨ កក្កដា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានសំដែងក្ដីសង្ឃឹមថា ចិននឹងលុបចោលកំហិតលើកម្មសិទ្ធិរបស់បរទេស ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ដើម្បីអាមេរិកអាចចូលរួមយ៉ាងច្រើនថែមទៀត ក៏ដូចជាលុបចោលរបាំងពាណិជ្ជកម្មលើវិស័យបច្ចេកវិទ្យាព័ត៌មានផងដែរ។ រីឯ រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross វាយតំលៃថា កិច្ចព្រមព្រៀង ជំហានដំបូងមួយចំនួនកាលពីខែមេសាកន្លងទៅ ដែលស្ថិតក្នុងផែនការសេដ្ឋកិច្ច រយៈពេល១០០ថ្ងៃសំដៅកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិននោះ គឺការចាប់ផ្ដើមដ៏ល្អប្រសើរ។ កិច្ចព្រមព្រៀងនេះរួមមានការលក់សាច់គោ អាមេរិកចូលក្នុងទីផ្សារចិនជាលើកដំបូងក្រោយរយៈពេល១៤ឆ្នាំ ហើយសន្យាបើកទ្វារ វិស័យមួយចំនួនក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុរបស់ចិន ដូចជាសេវាកម្មកាត ឥណទាននិងស្ថាប័នវាយតំលៃឥណទាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ