អាមេរិកនឹងចាប់បង្ខំស៊ីរីទទួលការខុសត្រូវ
|
ប្រធានាធិបតីអាមេរិក Barack Obama
(រូបថតៈhttp://truongtansang.net ) |
(VOVworld)-ប្រធានាធិបតីអាមេរិក Obamaអះអាងថា នឹងចាប់បង្ខំសីរី សង់វិញនូវអ្វី
ដែលស៊ីរីបានប្រព្រឹត្ត។ ប្រធានាធិបតី Obama ជាថ្មីនេះបានទទួលថា លោក កំពុង
ពិចារណា ចំពោះសកម្មភាព១មានទ្រង់ទ្រាយកំណត់ បន្ទាប់ពីចារកម្មអាមេរិកអះអាង
ថា ការវាយប្រហាដោយអាវុធគីមីរបស់ស៊ីរីនាសប្តាហ៌មុន បណ្តាលឲ្យជនស៊ីវិល១
ពាន់៤០០នាក់ត្រូវស្លាប់។ លោក Obamaបានចាត់ទុកការវាយប្រហាររបស់ស៊ីរី
ជាការបង្កហេតុចំពោះពិភពលោក កំរាមគំហែង សន្តិសុខជាតិអាមេរិក និងសម្ព័ន្ធ
មិត្ត អ៊ីស្រាអែល ទួរគី និង Jordan ផង។
មុននោះ រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry បានប្រកាសរបាយការណ៌
របស់ចារកម្មអាមេរិក អំពីការវាយប្រហាដោយអាវុធជាតិគីមីនាសប្តាហ៌មុន។ លោក
Kerry ក៏បានសង្តត់ធ្ងន់ថា ចារកម្មអាមេរិកកំពុងពិនិត្យយ៉ាងមត់ចត់ រាល់ ព័ត៌មាន
ដែលប្រមូលផ្តុំបានដើម្បីជៀសវាងកំហុសឆ្គង់ ដូចក្នុងកាលសង្គ្រាមនៅអ៊ីរ៉ាក់។
លោក Kerry ក៏ឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad កំពុង
កម្មសិទ្ធកម្មវិធីអាវុធជាតិគីមីធំបំផុតនៅមជ្ឈឹមបូព៌ានេះ។ រដ្ឋមន្រ្តីការបរទេសអាមេរិក
Kerry ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលរបស់អាមេរិក នឹងបន្តការពិ គ្រោះយោបល់
រដ្ឋសភា និងសម្ព័ន្ធមិត្តអំពីជំហានបន្តបន្ទាប់ទៀតចំពោះស៊ីរី៕