អាមេរិកនឹង​ចាប់ផ្ដើមបើកដំណើរការ​ខឿនសេដ្ឋកិច្ចយ៉ាងឆាប់​ដោយ​មានការផ្លាស់​ប្តូរដ៏ធំធេង

(VOVWORLD) - ទោះយ៉ាងណាក៏ដោយ យើងនឹងត្រូវពិភាក្សាយ៉ាងល្អិតល្អន់ជាមួយ អ្នកជំនាញមុនពេលធ្វើការសម្រេចចិត្តជាក់លាក់។កិច្ចប្រជុំទាំងនេះ នឹងចាប់ផ្តើមប្រព្រឹត្តនាពេលឆាប់ៗខាងមុខផងដែរ។
អាមេរិកនឹង​ចាប់ផ្ដើមបើកដំណើរការ​ខឿនសេដ្ឋកិច្ចយ៉ាងឆាប់​ដោយ​មានការផ្លាស់​ប្តូរដ៏ធំធេង - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ Reuters)

ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ៨ ខែមេសា បានឲ្យដឹងថា អាមេរិកនឹងចាប់ផ្ដើមបើកដំណើរការខឿនសេដ្ឋកិច្ចឡើងវិញ នៅពេលវេលាសមស្រប ប៉ុន្តែនឹងត្រូវផ្អែកលើការពិគ្រោះយោបល់របស់អ្នកជំនាញសុខាភិបាល ។ ជាពិសេសអាមេរិកត្រូវគ្រប់គ្រងចំនួនអ្នកស្លាប់ដោយសារ Sars-CoV-2។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកប្រធានាធិបតី Trump បានមានប្រសាសន៍ថា៖

“ពិតជាអស្ចារ្យណាស់ ដែលយើងអាចឆាប់ដាក់ឲ្យដំណើរការសេដ្ឋកិច្ចឡើវិញ ដោយមានការផ្លាស់ប្ដូរថ្មីជាច្រើន។ សូមក្រឡេកមើលអ្វីដែលកំពុងកើតឡើង យើងនឹងត្រូវចាត់វិធានការមុនផែនការ ដែលបានគ្រោងទុក។ទោះយ៉ាងណាក៏ដោយ យើងនឹងត្រូវពិភាក្សាយ៉ាងល្អិតល្អន់ជាមួយ អ្នកជំនាញមុនពេលធ្វើការសម្រេចចិត្តជាក់លាក់។កិច្ចប្រជុំទាំងនេះ នឹងចាប់ផ្តើមប្រព្រឹត្តនាពេលឆាប់ៗខាងមុខផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ