អាមេរិកនឹងជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើតកងពេទ្យកំរិតទី២

(VOVWORLD) - នាព្រឹកថ្ងៃទី៥ខែតុលា ជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិក Randall Shriver រួមជាមួយក្រុមបេសកកម្ម បានអញ្ជើញទស្សនាមន្តីរពេទ្យយោធាលេខ ១៧៥ នៃក្រសួងការពារប្រទេសវៀតណាម ដើម្បីសស្វែងយល់និងជួយឧបត្ថម្ភផ្នែក ជំនាញវិជ្ជាជីវៈសំរាប់កងពេទ្យកំរិតទី២ដែលនាបច្ចុប្បន្នកំពុងចូលរួមសកម្មភាព រក្សាសន្តិភាពនៅ អ.ស.ប។
អាមេរិកនឹងជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើតកងពេទ្យកំរិតទី២ - ảnh 1 អាមេរិកនឹងជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើតកងពេទ្យកំរិតទី២

      បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយកមន្ទីរពេទ្យយោធាលេខ 175 ឧត្តសេនីយ៍ត្រី លោក Nguyen Hong Son និង អនុប្រធាននៃនាយកដ្ឋានកិច្ចកា របរទេស វរសេនីយ៍ឯក Nguyen Quang Vinh បានអញ្ជើញលោក Shriver ទស្សនាមណ្ឌលសុខភាពមួយចំនួនរបស់មន្ទីរពេទ្យ។ ក្រុមបេសកកម្មក៏បានស្វែង យល់អំពីកិច្ចសហប្រតិបត្តិការរបស់មន្ទីរពេទ្យនេះជាមួយដៃគូអាមេរិក និងឃើញ ផ្ទាល់ភ្នែកចំពោះការតភ្ជាប់ផ្ទាល់តាមរយៈ Telemedicine  រវាងមន្ទីរពេទ្យនិង បន្ទប់វះកាត់នៅគ្លីនិកកោះ Truong Sa  និងសកម្មភាពជំនាញជាប្រចាំក្នុង កាលៈទេសៈកើតជំងឺធ្ងន់។

នាពេលខាងមុខ ភាគីអាមេរិកនឹងជួយឧបត្ថម្ភមន្ទីរពេទ្យយោធាលេខ ១៧៥ ចំពោះសកម្មភាពសង្គ្រោះបន្ទាន់តាមផ្លូវអាកាស ផ្លូវគោកនិងផ្លូវសមុទ្រ ព្រមទាំង ជួយឧបត្តម្ភវៀតណាមក្នុងការបង្កើតកងពេទ្យកំរិតទី២-ទី៣ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ